កម្សាន្ត៖ Rosé ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK តែងតែលេចមុខនៅលើសារព័ត៌មាននានាជារឿយៗ ពីសកម្មភាពទាំងលើឆាកនិងក្រៅឆាករបស់នាង ដោយថ្មីៗនេះ ក្រោយបានបញ្ចេញអាល់ប៊ុមចម្រៀង "rosie" របស់នាង រួចនាងក៏ត្រូវបានគេប្រទះឃើញថាបានមកស្នាក់នៅសហរដ្ឋអាមេរិក។

ក្នុងនោះ កាលពីថ្ងៃទី២ខែមីនាកន្លងទៅនេះ Rosé ត្រូវបានគេប្រទះឃើញថាបានចូលរួមកម្មវិធីជប់លៀងមុនរៀបចំពានរង្វាន់អូស្ការឆ្នាំ២០២៥ (Oscars Pre-Set Party) ជាមួយនឹងតារាសម្ដែងនិងតារាបង្ហាញម៉ូតជាច្រើននាក់។
ក្នុងនោះ Rosé បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងស៊ីវិល័យជាមួយនឹងអាវពណ៌ប្រាក់ សំពត់ពណ៌បៃតង និងពាក់ពីលើដោយអាវធំភ្លឺផ្លេក ដោយនាងបានបញ្ចេញជើងនិងភ្លៅដ៏ស្រឡៅស្រឡូនរបស់នាងផងដែរ។

Rosé ក៏បានតុបតែងមុខបែបស្រាលៗ ឯចំណែកសក់នាងវិញគឺ សិតទម្លាក់គាបត្រង់ភ្លឹង តាមស្ទាយ៍ដែលនាងចូលចិត្តធ្វើឲ្យនាងពិតជាមើលទៅស្រស់ស្អាតខ្លាំងណាស់៕





ប្រភព៖: laodong
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]