កម្សាន្ត៖ អតីតតារាម៉ូដែលស្រី Miranda Kerr បានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានចេញមកក្នុងឈុតសម្លៀកបំពាក់ បង្អួតរាងដ៏ក្តៅគ.គុ.ក ជាមួយស្វាមី មហាសេដ្ឋី Evan Spiegel ក្នុងកម្មវិធី Oscars After-party នៅថ្ងៃទី ២ ខែមីនា។

ក្នុងនោះដែរ Miranda Kerr បានចេញមក ដោយបានតុបតែងស្លៀកពាក់រ៉ូបពណ៌ក្រហម គួរឱ្យទាក់ទាញ បង្ហាញវត្តមានជាមួយស្វាមីមហាសេដ្ឋីរបស់នាង ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Snapchat ក្នុងកម្មវិធីជប់លៀង ទស្សនាវដ្ដី Vanity Fair។

ចាប់តាំងពី ចាកចេញពីអាជីពជាតារាបង្ហាញម៉ូតមក Miranda កម្រនឹងចូលរួមកម្មវិធីកម្សាន្ត ប៉ុន្តែនាងនៅតែរក្សាការចូលរួមពិធីជប់លៀង Oscars ជាមួយស្វាមីរបស់នាង។ Miranda នៅតែធ្វើឲ្យទស្សនិកជន មានការអារម្មណ៍ ជាមួយនឹងរូបរាងដ៏គួរឱ្យទាក់ទាញរបស់ខ្លួន ក្នុងវ័យ៤១ឆ្នាំ បន្ទាប់ពី នាងបានសម្រាលបាន៤ដង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]