កម្សាន្ត៖ អ្នកជំនួញ លោក Wang Xiaofei​ ដែលត្រូវបានគេស្គាល់ថាជា អតីតស្វាមីរបស់តារាសម្ដែងស្រី Barbie Hsu បាននិយាយថា កូនទាំងពីររបស់ខ្លួន កំពុងជម្នះបន្តិចម្តងៗ នូវទុក្ខសោក ក្រោយការស្លា.ប់.ភ្លាមៗរបស់ម្ដាយពួកគេ។

Wang Xiaofei 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីដើមសប្តាហ៍នេះ អ្នកជំនួញ លោក Wang Xiaofei បានធ្វើការផ្សាយផ្ទាល់ ដោយចែករំលែកជាមួយសាធារណជនជាលើកដំបូង អំពីស្ថានភាពបច្ចុប្បន្នរបស់កូនទាំងពីររបស់ខ្លួន។ អ្នកជំនួញរូបនេះ បាននិយាយថា រូបលោកត្រូវស្នាក់នៅជាមួយកូនៗរបស់ខ្លួននៅតៃវ៉ាន់ បន្ទាប់ពី អតីតភរិយាបានទទួលមរណភាព ហើយស្ថានភាពកូនៗពេលនេះ បានធូរស្រាលច្រើន។ 

Barbie Hsu

Wang Xiaofei ក៏បានបន្ថែមថា កូនទាំងពីរបច្ចុប្បន្នកំពុងរស់នៅជាមួយម្តាយចុង Ma Xiaomei ហើយទំនាក់ទំនងរបស់ពួកគេក៏ល្អផងដែរ។ យ៉ាងណាមិញ ខណៈពេលដែលកំពុងផ្សាយផ្ទាល់ កូនទាំងពីររបស់លោក បានរត់មកជជែកគ្នាលេង ហើយពួកគេទាំងបីនាក់បានសើច និងលេងសើចយ៉ាងសប្បាយរីករាយ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu
Barbie Hsu និង អតីតស្វាមី Wang Xiaofei 
Barbie Hsu និង អតីតស្វាមី Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]