កម្សាន្ត៖ តារាសម្ដែង លោក Ben Affleck ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមីតារាចម្រៀងស្រី Jennifer Lopez បានបង្ហាញភាពសប្បាយរីករាយ ពេលចេញដំណើរជាមួយអតីតភរិយាម្នាក់ទៀត ដែលជា តារាសម្ដែង Jennifer Garner និងកូនប្រុស នៅទីក្រុង Los Angeles កាលពីថ្ងៃអាទិត្យ កន្លងទៅ។

Ben Affleck
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភព ​​Page Six បានឲ្យដឹងថា Ben Affleck និង Jennifer Garner បានចំណាយពេលវេលា ទៅគូររូប ជំនួសឱ្យការទៅចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ Oscar ។ អតីតគូស្វាមីភរិយានេះត្រូវបានអមដំណើរដោយកូនប្រុសពៅរបស់ពួកគេឈ្មោះ Samuel ដែលបានប្រារព្ធខួបកំណើតគម្រប់ ១៣ ឆ្នាំ កាលពីសប្តាហ៍មុន។

Ben Affleck និង អតីតភរិយា Jennifer Garner

ការចេញមកកម្សាន្តលើកនេះ Ben Affleck ត្រូវ​បាន​គេ​មើល​ឃើញ​ បង្ហាញពីក្ដីសុខ និងស្នាមញញឹម​យ៉ាង​ស្រស់​ស្អាត​ ក្បែរ​អតីត​ភរិយា ដោយ​ជជែក​មិន​ឈប់។ ប្រភព​មួយ​បាន​បង្ហើប​ប្រាប់ People ថា អតីត​គូស្វាមីភរិយា​មួយ​គូ​នេះ​ មាន​ទំនាក់​ទំនង​ល្អ​ខ្លាំង​ណាស់ ​បន្ទាប់​ពី​ចែក​ផ្លូវ​គ្នា​ក្នុង​ឆ្នាំ ២០១៥ ផងដែរ៕

ប្រភព៖​ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ben Affleck និង អតីតភរិយា Jennifer Garner
Ben Affleck និង អតីតភរិយា Jennifer Garner
Ben Affleck និង អតីតភរិយា Jennifer Garner
Ben Affleck
 Jennifer Lopez 
 Jennifer Lopez 
Ben Affleck និង អតីតភរិយា Jennifer Lopez 
Ben Affleck និង អតីតភរិយា Jennifer Lopez 
Ben Affleck និង អតីតភរិយា Jennifer Lopez 
Ben Affleck និង អតីតភរិយា Jennifer Lopez 
Ben Affleck និង អតីតភរិយា Jennifer Lopez 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]