កម្សាន្ត៖ នៅតែធ្វើឲ្យអ្នកគាំទ្រមានការពេញចិត្ត សម្រាប់ តារាចម្រៀងស្រី កញ្ញា សុខ ពិសី រាល់ដែលរូបនាង បានបង្ហាញស្ទាយ៍ថ្មី យ៉ាងស្រស់ស្អាត ពោរពេញដោយភាពទាក់ទាញ ក៏ដូចជាបានបង្ហាញសម្រស់ដ៏ក្មេងជាងវ័យ ផងដែរ។

ថ្មីៗនេះដែរ តារាចម្រៀងស្រី កញ្ញា សុខ ពិសី ក៏បានចេញមកបង្ហាញរូបភាពថ្មី នៅលើបណ្ដាញសង្គម ជាមួយនឹងស្ទាយ៍ថ្មីយ៉ាងស្រស់ស្អាត ដែលនៅក្នុងនោះ រូបនាង បានតុបតែងខ្លួន ក្នុងឈុតរ៉ូបពណ៌ផ្ទៃមេឃស្រស់ បែបរឹបរាង លេងម៉ូតសក់និងតុបតែងមុខ ដែលមើលទៅកាន់តែមានភាពលេចធ្លោ ស័ក្តិសមគ្នា យ៉ាងខ្លាំង។

ក្រោយពី បានឃើញបែបនេះហើយ ហ្វេនៗជាច្រើន នៅតែបង្ហាញការពេញចិត្ត និងបានចូលមកសរសើរ ចំពោះស្ទាយ៍ដ៏ទាក់ទាញ យ៉ាងមានមន្តស្នេហ៍ ព្រមទាំងសម្រស់ក្មេងជាងវ័យ របស់តារាចម្រៀងស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]