ការសម្តែងពិសេសចំនួន៣គ្រោងធ្វើឡើងនៅថ្ងៃទី០៨ និងទី០៩ ខែមីនា ខាងមុខនៅសារមន្ទីរ Musée du quai Branly - Jacques Chirac ក្រុងប៉ារីស៍។ ការសម្តែងពីរទៀតគ្រោងនឹងធ្វើនៅតាមខេត្ត ពោលគឺនៅ Opéra National de Bordeaux បន្ទាប់មកនៅ Cité musicale-Metz។
ដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការសម្តែងរបាំព្រះរាជទ្រព្យខាងលើនៅប្រទេសបារាំង ឆ្លុះបញ្ចាំងឱ្យឃើញនូវចំណងវប្បធម៌ដែលផ្សារភ្ជាប់ប្រទេសយើងទាំងពីរ ក៏ដូចជាផ្តល់ឱកាសស្វែងយល់អំពីរបាំមួយដែលមានអាយុកាលពាន់ឆ្នាំ អមដោយសម្លៀកបំពាក់ និងគ្រឿងលម្អដ៏ល្អឆើត និងកាយវិការរាំដ៏ទន់ភ្លន់ក្រៃលែងរបស់នាដការិនី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរូបថត៖ Thomy Keat
ប្រភព៖ Ambassade de France au Cambodge

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]