កម្សាន្ត៖ អតីតកីឡាករបាល់ទាត់ លោក David Beckham និងភរិយា Victoria បានទាញយកចំណាប់អារម្មណ៍ ដោយបានស្លៀករ៉ូបតឹ.ង ពេលចូលរួមពិធីជប់លៀង ក្នុងទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃទី៤ ខែមីនា ខណៈដែលរូបនាង ត្រូវកាន់រ៉ូបជាប់ជានិច្ច ដើម្បីកុំឲ្យរអិល។

គូស្វាមីភរិយាមួយគូនេះ បានចាកចេញពីសណ្ឋាគាររបស់ពួកគេ ក្នុងទីក្រុងប៉ារីស ដោយស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ សម្រាប់អាហារពេលល្ងាច នៅឯសារមន្ទីរ Louvre ដែលជាព្រឹត្តិការណ៍ បើកកម្មវិធី Paris Fashion Week 2025។

យ៉ាងណាមិញ ដោយសារតែសំពត់វែង Victoria បានកាន់កន្ទុយដោយដៃម្ខាង ហើយទាញសំពត់ឡើងលើដៃម្ខាងទៀត ដើម្បីបញ្ចៀសគ្រោះថ្នាក់ដោយពាក់ស្បែកជើងកែងខ្ពស់ ខណៈពេលខ្លះ នាងកាន់សំពត់របស់នាងដោយដៃទាំងពីរ។

ខណៈស្វាមី លោក David Beckham ពាក់អាវកាក់ខ្មៅ និងរុំកន្សែងពណ៌ស។ ហើយនៅលើទំព័រផ្ទាល់ខ្លួនរបស់អ្នកស្រី ក៏បានបង្ហោះរូបថតមួយចំនួន ដែលបានថតនៅក្នុងព្រឹត្តិការណ៍នេះ ធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]