កម្សាន្ត៖ Jisoo ដែលជាសមាជិកបងធំក្នុងក្រុមចម្រៀង BLACKPINK នៅតែបន្តទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ បើទោះបីជានាងបានចាកចេញពីផលិតកម្ម YG ហើយក្ដី។ ក្នុងនោះក្រៅពីបានបញ្ចេញអាល់ប៊ុមថ្មីឈ្មោះថា "AMORTAGE" រួចមក Jisoo ក៏បានចូលរួមកម្មវិធីពិសារអាហារពេលល្ងាច នៅឯទីក្រុងប៉ារីស ប្រទេសបារាំងផងដែរ។

ក្នុងនោះ ដោយមានការសហការជាមួយម៉ាកយីហោគ្រឿងអលង្ការ Cartier Jisoo បានលេចមុខនៅពីមុខសារមន្ទីរ Louvre ឯទីក្រុងប៉ារីស កាលពីយប់ថ្ងៃទី៥ខែមីនាកន្លងទៅនេះ។

Jisoo បានស្លៀករ៉ូបពណ៌ខ្មៅចោមពុងរូបបេះដូង បង្អួតចង្អូរទ្រូងរាងជ្រៅ មើលទៅស្រស់ស្អាតនិងស៊ីវិល័យខ្លាំងណាស់ ហើយនាងក៏បានពាក់គ្រឿងអលង្ការរបស់ Cartier យ៉ាងចែងចាំងផងដែរ។
ចំណែកការតុបតែងមុខវិញ Jisoo បានផាត់មុខបែបស្រាលៗ ជាមួយនឹងម៉ូតសក់មូរទឹករលកផ្នត់ធំ ទម្លាក់មកខាងស្ដាំ មើលទៅដូចជាព្រះនាងមកពីសែរាជវង្សណាមួយអ៊ីចឹង៕





ប្រភព៖: threads
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]