កម្សាន្ត៖ រយៈពេលមួយខែ​ ចាប់តាំងពីតារាសម្តែងស្រី Barbie Hsu បានទទួលមរណភាពមក បញ្ហានៃការបែងចែកមរតកដ៏ធំដែលនាងបន្សល់ទុក នៅតែមិនទាន់ត្រូវបានដោះស្រាយនៅឡើយនោះទេ។

Barbie Hsu
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី ៥ ខែមីនា យោងតាម ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានបង្ហាញថា មេធាវីរបស់លោក DJ Koo ដែលជាស្វាមី និងពាណិជ្ជករ លោក Wang Xiaofei ដែលជាអតីតស្វាមី តារាស្រីរូបនេះ បានជួបពិភាក្សាគ្នា អំពីសិទ្ធិមរតក និងការទូទាត់ការប្រាក់តាមធនាគារទាក់ទងនឹងផ្ទះល្វែងតម្លៃ ៤៧០ លាន TWD (ប្រហែលជាង ១៤លានដុល្លារអាមេរិក) នៅ Taipei Xinyi ដែលបន្សល់ទុកដោយ Barbie Hsu ។ បញ្ហាដ៏ធំបំផុត នៅពេលនេះគឺថា តើអ្នកណានឹងបង់រំលោះធនាគារប្រចាំខែ ដែលមានលើសពី ១ លាន TWD (ប្រហែល ៣ម៉ឺនដុល្លារ) ។

Barbie Hsu និង ស្វាមី DJ Koo

បច្ចុប្បន្ន​ DJ Koo រស់នៅ​ក្នុង​វីឡា​នេះ ​ជាមួយ​កូន​ទាំង​ពីរ​របស់​ភរិយា រួមទាំងធាតុ របស់ Barbie Hsu ក៏ត្រូវបានរក្សាទុកនៅក្នុងផ្ទះ ផងដែរ។

យោងតាម មេធាវីម្នាក់ ប្រសិនបើ Wang Xiaofei DJ Koo មិនបង់កម្ចីទិញផ្ទះ តាមការគ្រោងទុក ធនាគារអាចរឹបអូសផ្ទះនោះ ហើយដាក់ដេញថ្លៃបាន។

Barbie Hsu និង អតីតស្វាមី Wang Xiaofei

កាលពីមុន ផ្ទះនេះត្រូវបានទិញក្រោមឈ្មោះ Barbie Hsu ដែលបានបង់លុយមួយផ្នែក និងបង់រំលោះជាមួយធនាគារ។ រៀងរាល់ខែ Wang Xiaofei ផ្ញើលុយចូលក្នុងគណនីនាង ដើម្បីឲ្យនាងបង់លុយឲ្យធនាគារ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពី អ្នកទាំងពីរ បានលែងលះគ្នា Barbie Hsu ត្រូវដោះស្រាយបំណុលដោយខ្លួនឯង។

Barbie Hsu 

កាលពីចុងខែកុម្ភៈ ម្តាយរបស់ Barbie Hsu បាននិយាយថា ការបែងចែកទ្រព្យសម្បត្តិត្រូវបានដោះស្រាយដោយសន្តិវិធី និងជាឯកជន ប៉ុន្តែ មេធាវីតៃប៉ិ បានបង្ហើបថា ភាគីទាំងពីរ នៅតែស្ថិតក្នុងដំណើរការចរចា៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu និង ស្វាមី DJ Koo
Barbie Hsu និង ស្វាមី DJ Koo
Barbie Hsu និង ស្វាមី DJ Koo
Barbie Hsu និង ស្វាមី DJ Koo
Barbie Hsu និង ស្វាមី DJ Koo
 DJ Koo
 DJ Koo
Wang Xiaofei
 Wang Xiaofei
 Wang Xiaofei
Wang Xiaofei
Wang Xiaofei
Barbie Hsu និង អតីតស្វាមី Wang Xiaofei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]