យោងតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ក្រសួងសាធារណការនិងដឹកជញ្ជូន នៅល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ គឺជាខ្សែផ្លូវមេយុទ្ធសាស្ត្រនៃប្រព័ន្ធនគរូបនីយកម្ម គមនាគមន៍ដឹកជញ្ជូន សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍ នៃក្រុងព្រះសីហនុ ។

សមិទ្ធផលនេះ បាននិងកំពុងប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើប និងមានភាពរីកចម្រើន សម្រួលលំហូរចរាចរណ៍ ទាក់ទាញទេសចរជាតិ និងអន្តរជាតិ បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលដល់ពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក ធ្វើឱ្យប្រជាជនមានជីវភាពល្អប្រសើរមានភាពសុខដុមក្នុងសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមជម្រាប​ថា​ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានប្រវែងសរុប៨៤គីឡូម៉ែត្រ ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]