រាជធានីភ្នំពេញ – នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក មានមោទនភាពក្នុងការប្រកាសសម្ពោធបើកជាផ្លូវការនូវ សាខាថ្មី ខណ្ឌ ៧ មករា ដែលនេះជាការពង្រីកនូវវិសាលភាពរបស់ខ្លួនបានមួយកម្រិតទៀត។ ធនាគារ ស៊ីស៊ីយូ ក៏បេ្តជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្ដល់នូវសេវាកម្មធនាគារដ៏ព្រីមៀមបំផុតជូនដល់អតិថិជនរបស់ខ្លួនផងដែរ។ ក្នុងឱកាសនេះដែរ ធនាគារ ស៊ីស៊ីយូ ពិតជាមានសេចក្ដីសោមនស្សលើការសហការក្នុងនាមភាពជាដៃគូពាណិជ្ជកម្ម ជាមួយ ក្រុមហ៊ុន ម៉ាស្ទ័រកាត ដើម្បីពាំនាំមកនូវដំណោះស្រាយលើការទូទាត់តាមប្រព័ន្ធឌីជីថល ក៏ដូចជាផ្ដល់នូវភាពងាយស្រួលផ្នែកហិរញ្ញវត្ថុជូនដល់អតិថិជនរបស់ខ្លួន។

ពិធីសម្ពោធជាផ្លូវការនេះបានប្រារព្ធធ្វើឡើងនៅ ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក សាខាខណ្ឌ ៧ មករា ដែលមានទីតាំងនៅ ហ្គោលឌិនសឃ្វែរ ស្ថិតតាមបណ្ដោយវិថីព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ផ្ទាល់តែម្ដង ក្រោមការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ភ្ញៀវកិត្តិយស គណៈគ្រប់គ្រងជាន់ខ្ពស់ នៃធនាគារ ស៊ីស៊ីយូ ព្រមទាំងអតិថិជនជាច្រើននាក់ផងដែរ។ កម្មវិធីសម្ពោធបើកសាខាថ្មីប្រព្រត្តឹទៅដោយមានការប្រារព្ធពិធីកាត់ខ្សែបូ ការថ្លែងសុន្ទរកថាផ្លូវការដោយនាយកប្រតិបត្តិជាន់ខ្ពស់ និងការបង្ហាញអំពីការផ្តល់ជូនសេវាកម្មធនាគារទំនើបចុងក្រោយបំផុតជូនដល់អតិថិជនដែលបានចូលរួមក្នុងកម្មវិធី។

លោក គង់ ប៊ុននរិន្ទ អគ្គនាយក នៃ ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង បានថ្លែងក្នុងកម្មវិធីថា៖ «ចក្ខុវិស័យរបស់ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក គឺតែងតែឈានមុខគេលើសពីវិស័យធនាគារ ដោយធ្វើឱ្យប្រាកដថា នឹងផ្តល់នូវសេវាកម្មធនាគារដ៏ទំនើប រហ័ស និងល្អប្រសើរបំផុតជូនដល់អតិថិជន ព្រមទាំងចូលរួមជ្រោមជ្រែងក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជនរបស់យើងផងដែរ»។ លោកអគ្គនាយក ក៏បានបន្តទៀតថា៖ «ការបើកសម្ពោធនូវសាខាថ្មីនេះ គឺបានបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តដាក់របស់យើងចំពោះការពង្រីកលទ្ធភាព ដើម្បីទទួលបានសេវាហិរញ្ញវត្ថុលំដាប់ពិភពលោក។ ទន្ទឹមនឹងការចាប់ផ្តើមភាពជាដៃគូជាមួយ ក្រុមហ៊ុន ម៉ាស្ទ័រកាត យើងបានបោះជំហានដ៏សំខាន់មួយទៀតក្នុងការផ្តល់នូវភាពងាយស្រួល ក៏ដូចជាកម្មវិធីវិសេសៗផ្ដាច់មុខជាច្រើន និងការទូទាត់កាន់តែទូលំទូលាយជូនដល់អតិថិជនរបស់យើង ជាមួយនឹងដំណោះស្រាយការទូទាត់ដោយរលូន សុវត្ថិភាពខ្ពស់ និងប្រកបដោយបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់»។

កិច្ចសហការភាពជាដៃគូជាមួយ ក្រុមហ៊ុន ម៉ាស្ទ័រកាត បាននាំទៅរកការប្រើប្រាស់ធនាគារបែបឌីជីថលដ៏ទំនើបបំផុត ដោយផ្តល់ឱ្យអតិថិជននូវការទូទាត់ដែលមានភាពបត់បែនបានច្រើនជម្រើស ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុតបន្ថែមទៀត នៅក្នុងប្រតិបត្តិការរបស់អតិថិជន។ ពិសេសជាងនេះទៅទៀត ការប្រតិបត្តិការមានលក្ខណៈពិសេសគឺ ការទូទាត់បែប contactless ដែលជាការទូទាត់តាមបែបឌីជីថលបច្ចេកវិទ្យាចុងក្រោយគេបង្អស់នៃវិស័យធនាគារ។ កិច្ចសហការនេះមានបំណងក្នុងការផ្លាស់ប្តូរលើឥរិយាបថនៃការគ្រប់គ្រង និងប្រើប្រាស់ហិរញ្ញវត្ថុរបស់អតិថិជន ដើម្បីឱ្យកាន់តែទំនើប និងប្រសើរឡើងក្នុងសម័យឌីជីថល។
ថ្លែងក្នុងសុន្ទរកថាពិធីសម្ពោធ លោកស្រី Winnie Wong នាយិកាគ្រប់គ្រង ក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំនៅប្រទេសវៀតណាម កម្ពុជា និងឡាវ បានលើកឡើងថា «ជាមួយនឹងការវិវឌ្ឍនៃបរិបទទូទាត់ប្រាក់តាមបែបឌីជីថលរបស់ប្រជាជនកម្ពុជា ម៉ាស្ទ័រកាត នៅតែបន្តប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍដំណោះស្រាយនៃការទូទាត់ ដើម្បីបំពេញតម្រូវការឱ្យស្របទៅតាមបម្លាស់ប្ដូរនៃការរស់នៅរបស់អតិថិជនផងដែរ។ កិច្ចសហកាភាពជាដៃគូររបស់ក្រុមហ៊ុន ម៉ាស្ទ័រកាត ជាមួយធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តនេះ ដែលអាចផ្តល់នូវប្រតិបត្តិការប្រកបដោយភាពងាយស្រួល សុវត្ថិភាពខ្ពស់ និងផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពបត់បែនក្នុងការទូទាត់ដោយរលូន គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។»
គូសបញ្ជាក់ផងដែរថា ធនាគារ ស៊ីស៊ីយូ សាខា ខណ្ឌ ៧ មករា ត្រូវបានរចនាសាងសង់ឡើង ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ធនាគារកម្រិតខ្ពស់ ដោយផ្តល់ជូននូវសេវាកម្មដែលមានលក្ខណៈផ្ទាល់ខ្លួន ការប្រឹក្សាផ្នែកហិរញ្ញវត្ថុ និងដំណោះស្រាយហិរញ្ញវត្ថុតាមបែបឌីជីថល ដែលផ្តោតលើរាល់តម្រូវការរបស់អតិថិជន។ ការពង្រីកវិសាលភាពនេះគឺស្របតាមបេសកកម្មរបស់ធនាគារ ស៊ីស៊ីយូ ក្នុងការជម្រុញលើកំណើនហិរញ្ញវត្ថុ និងផ្ដល់ភាពងាយស្រួលសម្រាប់បុគ្គលម្នាក់ៗ ដ៏ដូចជាអាជីវកម្មគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា។
ពិធីសម្ពោធនេះបានបញ្ចប់ដោយជោគជ័យ ជាមួយនឹងឱកាសក្នុងការបង្កើនទំនាក់ទំនងរវាងដៃគូសហការនានា ក៏ដូចជាធនាគារ ស៊ីស៊ីយូ ជាមួយអតិថិជនរបស់ខ្លួនឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ព្រមទាំងមាននូវការផ្ដល់ជូនជាមួយប្រូម៉ូសិនពិសេសៗផ្ដាច់មុខជាច្រើនពី ម៉ាស្ទ័រកាត ស៊ីស៊ីយូ ហើយបញ្ចប់ទៅដោយដំណើរទស្សនកិច្ចក្នុងអគារទាំងមូល នៃធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក សាខា ខណ្ឌ ៧ មករា។ កុំខកខាននូវការផ្តល់ជូនដ៏ពិសេសមួយនេះពី ស៊ីស៊ីយូ ម៉ាស្ទ័រកាត! ដើម្បីទទួលយកអត្ថប្រយោជន៍ផ្ដាច់មុខជាច្រើនពី ម៉ាស្ទ័រកាត ស៊ីស៊ីយូ អតិថិជនអាចដាក់ពាក្យស្នើសុំកាតឥឡូវនេះ នៅតាមសាខាធនាគារ ស៊ីស៊ីយូ ដែលនៅជិតលោកអ្នកបំផុត។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់៖
- ទូរស័ព្ទលេខ៖ 023 900 777
- អ៉ីម៉ែល៖ [email protected]
- គេហទំព័រ៖ https://ccubank.com.kh/
- ស្នាក់ការកណ្តាល៖ ដីឡូតិ៍លេខ 15 វិថីព្រះមុនីវរង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
- សាខាខណ្ឌ ៧ មករា: អគារលេខហ្សេអេស ០៧ & ០៨ មហាវិថីព្រះសីហនុ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
អំពី ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក៖
ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក គឺជាជាធនាគារពាណិជ្ជ ដែលទទួលបានអាជ្ញាប័ណ្ណអនុញ្ញាតជាផ្លូវការពីធនាគារជាតិ នៃកម្ពុជា នៅខែមេសា ឆ្នាំ២០២២ ហើយមានទីស្នាក់ការកណ្ដាលនៅផ្ទះលេខ 15 មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជាមួយនឹង ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់នូវសេវាកម្មធនាគារដ៏ពិសេសជូនអតិថិជន យើងនឹងធ្វើការផ្តល់ជូននូវបទពិសោធន៍ធនាគារ ដែលមានទាំង ។ នៅ ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក យើងប្តេជ្ញាលើរាល់ចំណុចថា យើងនឹងធ្វើលើសពីវិស័យធនាគារ ហើយលើសពីការរំពឹងទុករបស់អតិថិជន។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]