កម្សាន្ត៖ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK ទើបតែបានប្រកាសបញ្ចេញអាល់ប៊ុមថ្មីរបស់នាងមានឈ្មោះថា "Ruby" ជាអាល់ប៊ុមចម្រៀងដំបូងគេរបស់នាង ក្រោយចាកចេញពី YG Entertainment ដែលស្ថិតក្រោមស្លាកផលិតកម្មផ្ទាល់ខ្លួនរបស់នាងមានឈ្មោះថា ODD ATELIER ។

បទថ្មី "Like Jennie" 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ Jennie បានបញ្ចេញបទថ្មីក្នុងអាល់ប៊ុមនេះបានខ្លះហើយដូចជាបទ " Mantra" , "Zen" "Love Hangover" , "ExtraL" សុទ្ធតែជាបទពីរោះៗនិងមានខនសិបប្លែកៗ ហើយនាថ្ងៃទី៧ខែមីនានេះ បទចម្រៀងទាំងអស់ក្នុងអាល់ប៊ុម "Ruby" បានចេញជាផ្លូវការហើយ។

បទថ្មី "Like Jennie" 

Jennie ក៏បានទម្លាក់ MV ពេញរបស់បទ "Like Jennie" ដែលជាបទចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ បង្ហាញពីសំឡេងនិងកាយវិការដ៏មានថាមពលរបស់នាង។ នាងក៏បានបញ្ចេញក្បាច់រាំយ៉ាងរស់រវើក មើលហើយអត់នឹងស្ញើចសរសើរមិនបាន។ លើសពីនេះទៅទៀត បទនេះនិយាយពីអានុភាពនិងឥទ្ធិពលរបស់នាងក្នុងវិស័យតន្ត្រីផងដែរ៕

បទថ្មី "Like Jennie" 
បទថ្មី "Like Jennie" 
បទថ្មី "Like Jennie" 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]