កម្សាន្ត៖ Jennifer Lopez ត្រូវបានគេនិយាយថា មានអារម្មណ៍មិនសប្បាយចិត្ត នៅពេលដែលនាងបានឃើញរូបថតរបស់អតីតស្វាមី ដែលទើបនឹងលែងលះ គឺតារាសម្ដែង Ben Affleck កំពុងស្និទ្ធស្នាលជាមួយនឹងអតីតភរិយាម្នាក់ទៀត គឺ Jennifer Garner ។

ថ្មីៗនេះ Ben Affleck និង Jennifer Garner បានចំណាយពេលច្រើនជាមួយគ្នា ដោយបានបង្ហាញ កាយវិការស្និទ្ធស្នាលរបស់ពួកគេ ដែលធ្វើឱ្យមានការសង្ស័យថា Ben ចង់ជួបជុំជាមួយនឹងអតីតភរិយារបស់ខ្លួនឡើងវិញ។ តាមរយៈប្រភពមួយ បានបង្ហាញនៅលើ Page Six ថា រូបភាពរបស់អ្នកទាំងពីរដែលកំពុងសើចយ៉ាងសប្បាយ ហើយ Ben បានឱប Garner ធ្វើឱ្យ Jennifer Lopez ខឹងនិងច្របូកច្របល់។

យ៉ាងណាមិញ ប្រភពមួយផ្សេងទៀត បានអត្ថាធិប្បាយថា Jennifer Lopez នឹងមិនយកចិត្តទុកដាក់ខ្លាំងពេក ចំពោះទំនាក់ទំនងរបស់ Ben ជាមួយ Jennifer Garner ទេ ព្រោះបច្ចុប្បន្ន នាងកំពុងផ្តោតលើខ្សែភាពយន្តដែលនឹងចេញនាពេលខាងមុខនេះ រួមទាំងជីវិតផ្ទាល់ខ្លួនរបស់នាង។ ជាពិសេស នាងមានគម្រោងថតភាពយន្តជាច្រើនដែលចេញនៅដើមឆ្នាំនេះ ហើយនាងក៏ទើបតែទិញផ្ទះថ្មី បន្ទាប់ពីលែងលះគ្នា ផងដែរ។
គួររំឮកផងដែរថា Jennifer Lopez និង Ben Affleck បានដាក់ពាក្យលែងលះគ្នា នៅខែសីហា ឆ្នាំ ២០២៤ ហើយបានបញ្ចប់វា នៅខែកុម្ភៈឆ្នាំនេះ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]