កម្សាន្ត៖ SeungRi ជាអតីតសមាជិក Big Bang ដែលធ្លាប់មានរឿងអាស្រូវផ្លូវភេទទាក់ទងនឹងក្លិប Burning Sun នោះត្រូវបានប្រទះឃើញថាបានចែចូវជាមួយនឹងនារីដ៏ស្រស់ស្អាតម្នាក់ នៅឯភោជនីយដ្ឋាន Bone Hangover Soup ស្ថិតនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

រូបភាពដែលគេលួចថតបាននេះបានបង្កការភ្ញាក់ផ្អើលដល់មហាជន ដោយសាក្សីបានបញ្ជាក់ឲ្យដឹងថា មុនដំបូងម្ចាស់ភោជនីយដ្ឋានបានសុំហត្ថលេខា Seungri បន្ទាប់មក Seungri បានចាកចេញពីភោជនីយដ្ឋានទាំងដែលទទួលទានអាហារបានតែប៉ុន្មានម៉ាត់។

បន្ទាប់មក Seungri បានទៅកាន់បន្ទប់មួយដោយមានការជជែកជាមួយនារីម្នាក់នោះ ដែលគេមិនស្គាល់ថាជានរណាឡើយ។ គួរបញ្ជាក់ថាកាលពីខែធ្នូកន្លងទៅ Seungri បានបង្ហាញខ្លួននៅឯប្រទេសវៀតណាម ជាមួយនឹងម្ចាស់ប្រេននាឡិកាស្វីស Jacob Arabo ដោយបានស្លៀកឈុតគ្រ័រហ្សេ និងបានឡើងទម្ងន់ទៀតផង៕



ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]