កម្សាន្ត៖ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACkPINK គឺជាតារាចម្រៀងស្រីដ៏លេចធ្លោដែលមិនថានាងទៅណាមកណា គឺតែងតែមានអ្នកគាំទ្រចាប់អារម្មណ៍ជានិច្ច។

ថ្មីៗនេះ Jennie បានបញ្ចេញអាល់ប៊ុមថ្មី មានចំណងជើងថា "Ruby" ជាអាល់ប៊ុមទោលដំបូងគេរបស់នាង ក្រោយចា្ចេញពីផលិតកម្ម YG ហើយនាថ្ងៃទី៩ខែមីនាកន្លងទៅ Jennie បានឡើងសម្ដែងតន្ត្រីទេសចរណ៍បែប Solo ដំបូងគេគឺ "The Ruby Experience" ដើម្បីអបអរការចេញអាល់ប៊ុមថ្មី។



ការប្រគុំតន្ត្រីទេសចរណ៍គឺចាប់ផ្ដើមឡើងនៅ Los Angeles រដ្ឋកាលីហ្វ័រញ៉ា ដោយមានការបង្ហោះរូបថតនិងវីដេអូ Jennie រាំច្រៀងបទថ្មីរបស់នាង ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះគឺការស្លៀកពាក់របស់នាងហាក់បញ្ចេញខ្លាំងពេក និងវាលជាងរាល់ដង ដោយអ្នកគាំទ្រនៅកូរ៉េហាក់មិនពេញចិត្តនិងបានរិះគន់នាង ប៉ុន្តែអ្នកគាំទ្រអន្តរជាតិផ្សេងទៀតគិតថា ការស្លៀកពាក់របស់ Jennie មិនបានបញ្ចេញខ្លាំងក្លាឬមើលទៅមិនសមរម្យនោះឡើយ៕





‘damn right’ jennie ❤️🔥 pic.twitter.com/pS27FJdDqy
— jennie loops (@jnkloops) March 7, 2025
I CANT BREATHE pic.twitter.com/I2Qn5g85wg
— jennie (@jnkrated) March 7, 2025
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]