កម្សាន្ត៖ តារាចម្រៀងស្រី Selena Gomez បានធ្វើឱ្យអ្នកគាំទ្រ សើចរីករាយ នៅពេលដែលនាងបង្ហោះវីដេអូ ពីគូដណ្តឹងដែលជាតន្ត្រីករ Benny Blanco ព្យាយាមតុបតែងមុខមាត់ឲ្យនាង។

Selena និង គូស្នេហ៍
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Benny Blanco ដែលជាគូស្នេហ៍របស់ Selena បានចាប់ផ្តើមតុបតែងមុខរបស់នាង ជាមួយនឹងម្សៅពីម៉ាកគ្រឿងសំអាងរបស់ខ្លួន។ ផលិតករ​តន្ត្រី​វ័យ ៣៦ ឆ្នាំ​រូប​នេះ ​មាន​ការ​ខ្មាស​អៀន​ខ្លាំង ​រហូត​ដល់​គោះ​កាមេរ៉ា។ 

Selena និង គូស្នេហ៍

Benny ក៏បានប្រើជក់ដើម្បីលាបម្សៅទៅលើច្រមុះ និងថ្ងាសរបស់ Selena ដើម្បីជាការលើកទឹកចិត្ត។ បន្ទាប់មក តារាចម្រៀងស្រីរូបនេះ បានបង្រៀនគូដណ្តឹងរបស់ខ្លួន ពីរបៀបផាត់មុខ។ តន្ត្រីករ​រូបនេះ​ ចាប់អារម្មណ៍​ លើការ​លាប​ Lip Gloss និង​លាប​ Highlighter ទៅលើមុខ Selena បើទោះបី​វា​រញ៉េរញ៉ៃ​ក៏ដោយ​។ 

Selena សម្លឹងមើលខ្លួនឯងក្នុងកញ្ចក់ដោយទឹកមុខគួរឱ្យអស់សំណើច។ ហើយវីដេអូនេះ បានទាក់ទាញអ្នកចូលមើលច្រើនជាង ២៥ លានដងក្នុងមួយថ្ងៃ រួមជាមួយនឹងមតិរាប់ពាន់នាក់ពីអ្នកគាំទ្រ។ អ្នក​គាំទ្រ​ បាន​បញ្ចេញ​មតិ​ញញឹម​រាប់​មិន​អស់ និង​សរសើរ​គូស្នេហ៍​ដ៏​គួរ​ឱ្យ​ស្រលាញ់​មួយ​គូ​នេះ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena និង គូស្នេហ៍
Selena និង គូស្នេហ៍
Selena និង គូស្នេហ៍
Selena 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]