កម្សាន្ត៖ ប្រិយមិត្តអ្នកចូលចិត្តតាមដានវិស័យរឿងភាគរបស់កូរ៉េខាងត្បូង ប្រាកដជាស្គាល់តារាស្រី Jun Ji Hyun ឬ យើងស្គាល់នាងក្នុងនាមជាតួអង្គ "ឆូ សុងអ៊ី" ក្នុងរឿង "សង្សារខ្ញុំមនុស្សភពផ្កាយ" ដែលនាងពូកែសម្ដែងទឹកមុខបែបក្រមិចក្រមើម គួរឲ្យស្រលាញ់និងឆ្នាសឆ្នើមខ្លាំងណាស់។

តារាស្រី Jun Ji Hyun
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាឆ្នាំនេះ នាងមានអាយុ៤៣ឆ្នាំហើយនិងថែមទាំងរៀបការមានស្វាមី និងមានចំណងដៃកូនពីរនាក់ទៀតផង ប៉ុន្តែបើក្រឡេកមកមើលសម្រស់តារាស្រីកូន២រូបនេះវិញ ឃើញថានៅតែក្មេងជាងវ័យ ជាពិសេសរូបថតនាពេលថ្មីៗរបស់នាង ពេលបង្ហាញខ្លួននៅព្រលានយន្តហោះអន្តរជាតិ Incheon ដើម្បីធ្វើដំណើរទៅប្រទេសបារាំង ចូលរួមកម្មវិធីដើរម៉ូត Paris Fashion Week ។

តារាស្រី Jun Ji Hyun

ក្នុងនោះនាងបានពាក់អាវចាក់ពណ៌សដៃវែង ឆ្នូតខ្មៅ និងខោជើងរលុងធំៗពណ៌ខ្មៅ ជាមួយនឹងអាវរងាក្រៅម៉ាក Louis Vuitton ដែលក្នុងនោះនាងក៏បានពាក់មួកចាក់និងវ៉ែនតា LV ផងដែរ។ ទោះមិនបានឃើញផ្ទៃមុខពេញរបស់នាងច្បាស់ៗក្ដីតែអ្នកគាំទ្រនៅតែកោតសរសើរថា នាងពិតជាស្រស់ស្អាតមើលទៅច្រឡំនារីខ្ទង់ម្ភៃ ព្រោះស្បែកគ្មានស្នាមជ្រួញសូម្បីបន្តិច៕  

រូបភាពថ្មីរបស់តារាស្រី Jun Ji Hyun
រូបភាពថ្មីរបស់តារាស្រី Jun Ji Hyun
រូបភាពថ្មីរបស់តារាស្រី Jun Ji Hyun

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]