កម្សាន្ត៖ ជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់តារាចម្រៀងល្បីឈ្មោះ Justin Bieber ដែលមកទល់ពេលនេះគេបានរៀបការជាមួយភរិយា Hailey Bieber និងមានចំណងដៃកូនប្រុសមួយយ៉ាងគួរឲ្យស្រលាញ់។

Justin Bieber និងភរិយា 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កូនប្រុសដំបូងរបស់ពួកគេមានឈ្មោះថា Jack Blues Bieber ដែលកន្លងមកភរិយា Justin និង Justin ពុំបានថតរូបគេបែបច្បាស់ៗនោះឡើយ។

កូនប្រុសពួកគេ

ថ្មីៗនេះ Hailey ជាម្ដាយបានបង្ហោះរូបថត Selfie ជាមួយនឹងកូនប្រុសពួកគេ ដោយក្នុងរូបភាពនោះ Hailey បានញញិមដាក់កូន ខណៈ Jack Blues បានពាក់មួកចាក់ពណ៌ផ្កាឈូកដិត និងយកដៃប៉ះសក់របស់នាង មើលទៅគួរឲ្យស្រលាញ់ខ្លាំងណាស់។

Justin Bieber និងភរិយា 

ត្បិតថាយើងមិនបានឃើញផ្ទៃមុខចំរបស់កូនប្រុស Justin និងភរិយា តែនេះជារូបថតមួយដ៏កម្រ ព្រោះកន្លងមកអ្នកទាំងពីរមិនបានបង្ហោះរូបកូនរបស់ពួកគេទេដើម្បីទុកភាពផ្ទាល់ខ្លួនដល់គ្រួសាររបស់ពួកគេ៕  

រូបភាព Hailey ថតជាមួយ​​កូនប្រុស
រូបភាព Hailey ថតជាមួយ​​កូនប្រុស

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]