កម្សាន្ត៖ កាលពីយប់ថ្ងៃទី១០ខែមីនាកន្លងទៅនេះ Jennie បានបញ្ចេញវីដេអូចម្រៀងពេញឬ យើងហៅថា MV របស់បទ «Handlebars» ដែលច្រៀងរួមគ្នាជាមួយនឹងតារាស្រីអង់គ្លេស Dua Lipa ។

បទចម្រៀងនេះជាប្រភេទបទរាងស៊្លូ និងរៀបរាប់ពីការខូចចិត្តរបស់នារីម្នាក់ដែលត្រឹមតែជាផ្លូវឆ្លងកាត់របស់បុរសជាសង្សារ និងមិនអាចចួបជុំគ្នា ខណៈដែលសំឡេងDua Lipa ក៏មានថាមពល ស្តាប់ទៅពិតជាទាក់ទាញនិងធ្វើឲ្យទស្សនិកជនស្លុងអារម្មណ៍។

បទនេះជាបទក្នុងអាល់ប៊ុម "Ruby" របស់ Jennie ដែលជាអាល់ប៊ុមដំបូងគេរបស់នាង ក្រោយចាកចេញពីផលិតកម្ម YG ដោយកន្លងមកនាងក៏បានបញ្ចេញ MV បទ "Mantra" , "Zen" , "Love Hangover" , "ExtraL" ជាដើម៕




ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]