កម្សាន្ត៖ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK គឺជាតារាចម្រៀងស្រីដ៏មានឥទ្ធិពលនៅក្នុងវិស័យចម្រៀង ដែលមិនថានាងទៅណាមកណា ឬបញ្ចេញសកម្មភាពអ្វីក៏ត្រូវអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងដែរ។

Jennie 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះនាងទើបតែបានទម្លាក់អាល់ប៊ុមចម្រៀងថ្មីឈ្មោះថា "Ruby" ជាអាល់ប៊ុមដំបូងគេក្រោយនាងចាកចេញពី YG ហើយនាងក៏បានសម្ដែងរបៀបជាកម្មវិធីប្រគុំតន្ត្រីខ្នាតតូចមួយសម្រាប់អ្នកគាំទ្រផងដែរ។

Jennie 

យ៉ាងណាមិញ កាលពីនាងសម្ដែងនៅLos Angeles Jennie បានរងការរិះគន់យ៉ាងចាស់ដៃទៅលើឈុតដែលនាងបានស្លៀក គឺអាវពណ៌សស្ដើង មើលធ្លុះសឹងតែដល់ក្នុងនិងវាលចំកណ្ដាល ធ្វើឲ្យឃើញផ្នែកខាងមុខយ៉ាងច្បាស់។ ឈុតនេះបានរងការរិះគន់ខ្លាំងណាស់ព្រោះវាបញ្ចេញខ្លាំងពេក។

ឈុតពីមុនរបស់ Jennie  

យ៉ាងណាមិញ ក្រោយប្ដូរឈុតថ្មីមកជាឈុតរឹបរាងពណ៌ក្រហម មកJennie បានទទួលការសរសើរថានាងចេះគិតគូពីមតិរបស់អ្នកគាំទ្រនិងបើកចិត្តទទួលយកការរិះគន់៕

ឈុតថ្មីរបស់ Jennie  
ឈុតថ្មីរបស់ Jennie  

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]