កម្សាន្ត៖ តារាសម្ដែងប្រុស លោក Brad Pitt ដែលត្រូវបាន គេស្គាល់ថាជាអតីតស្វាមី តារាសម្ដែងស្រី Angelina Jolie បានកំពុងបង្ហាញភាពរីករាយ នឹងជីវិតថ្មីរបស់ខ្លួន ជាមួយនឹងមិត្តស្រី ដែលជាអ្នករចនាគ្រឿងអលង្ការ Ines de Ramon បន្ទាប់ពី រូបលោក បានបញ្ចប់ការលែងលះគ្នា រយៈពេលប្រាំបីឆ្នាំ ពី Angelina Jolie ។

យោងតាមប្រភពដែលបានចែករំលែកជាមួយ People កាលពីថ្ងៃទី ១២ ខែមីនាកន្លងទៅ បានលើកឡើងថា តារាសម្ដែងប្រុស វ័យ ៦១ ឆ្នាំរូបនេះ បានបង្ហាញភាពសប្បាយរីករាយ ជាមួយមិត្តស្រី Ines de Ramon ។ Brad Pitt សប្បាយចិត្តដែលការលែងលះបានបញ្ចប់ ព្រមទាំងគ្រួសារមានជីវិតដ៏សុខសាន្ត។

គួររំឮកផងដែរថា Brad Pitt និងអតីតភរិយា តារាសម្តែង Angelina Jolie បានបញ្ចប់ការលែងលះរបស់ពួកគេ កាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីជម្លោះដ៏តឹងតែងជាច្រើនឆ្នាំជុំវិញការមើលថែកូន។ ឥឡូវនេះ Brad Pitt កំពុងផ្តោតលើជីវិតថ្មី និងអាជីពរបស់ខ្លួន និងកំពុងមានទំនាក់ទំនងល្អជាមួយមិត្តស្រី ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]