ខេត្តបាត់ដំបងកំពុងរៀបចំភ្លើងពណ៌លម្អក្នុងទីក្រុងដើម្បីត្រៀមបើកព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបងឆ្នាំ2025ខាងមុខនេះ។រដ្ឋបាលខេត្តបាត់ដំបងបានសហការជាមួយនិងស.ស.យ.ក ខេត្តរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីឆ្នាំ២០២៥ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ សប្តស័ក្ត ពស 2569 ។ ព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបងឆ្នាំ2025និងបើកដំណើរការជាផ្លូវការនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ហើយនិងបញ្ចប់ក្នុងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។

តាមក្រុមការងារអគ្គិសនីបាត់ដំបងបានអោយដឹងថាការរៀបចំនេះនិងពន្លឿនអោយបានរួចរាល់មុនព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបងឈានចូលមកដល់ ហើយការរៀបចំតុបតែងលម្អឆ្នាំនេះគឺមានលក្ខណៈប្លែកខ្លាំងទាក់ទាញ់ខុសពីឆ្នាំមុនៗ។ ក្រុមការងារអគ្គិសនីបាត់ដំបងបានបញ្ជាក់ទៀតថាការតុបតែងភ្លើងលម្អនេះមានទីតាំងចាប់ពីស្ពាន១៣មករា រហូតមកដល់ស្ពានសម្តេចក្រឡាហោមសខេង។ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបងឆ្នាំ2025នេះឡើងដើម្បីទទួលទេវតាឆ្នាំថ្មីឆ្នាំម្សាញ់ សប្តស័ក្ត ពស 2569 និងដើម្បីបណ្តុះយុវជនបង្ហាញពីទេពកោសល សក្តានុពល ឆន្ទៈ ការខិតខំប្រឹងប្រែងតាមរយៈ ការចូលរួម រៀបចំនូវពិធីបុណ្យប្រពៃណីជាតិខ្មែរ ឬព្រឹត្តិការណ៍នានា ដើម្បីផ្តល់ ឱកាសឱ្យយុវជន ចូលរួមដោយ ស្ម័គ្រចិត្តនិងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងបានបង្ហាញពី វប្បធម៌ អរិយធម៌ និងទំនៀមទំលាប់ ប្រពៃណី សាសនា ការរស់នៅរបស់ប្រជាពលរដ្ឋជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានដឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង២០២៥ មានការរៀបចំកម្មវិធីជាច្រើនដូចជា៖ ពិពរណ៌ទូទៅ ការដាក់តាំងលក់ផលិតផល ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក,តំបន់ ត្រជាក់ចិត្ត តំបន់ភូមិយើង,ការតាំងពីពិពរណ៌ភូមិមួយ ផលិតផលមួយ, ល្បែងប្រជាប្រិយ៍ខ្មែរ , តំបន់ទស្សនីយ៍ភាពសិល្បៈ, តន្រ្តីសម័យ, តំបន់សាសនា។ល។

ដូច្នេះសូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា យុវជន យុវនារី ភ្ញៀវជាតិ អន្តរជាតិ អញ្ជើញមកលេងកម្សាន្តសប្បាយ ជាមួយព្រឹតិ្តការណ៍សង្រ្កាន្តបាត់ដំបង២០២៥ ដោយក្តីសោមនស្សរីករាយ ធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងសូមជួយថែរក្សាអនាម័យបរិស្ថានអោយបានគ្រប់ៗគ្នាផងដែរ។

អត្ថបទ៖ តែះ លីហ្សា មន្ទីរព័ត៌មានខេត្តបាត់ដំបង

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com