កម្សាន្ត៖ អ្នកគាំទ្រមានការព្រួយបារម្ភជាខ្លាំង ចំពោះស្ថានភាពរបស់តារាស្រី Park Bom ជាសមាជិកក្រុម 2NE1 បន្ទាប់ពីនាងបានបង្ហោះរូបភាព Selfie មួយចុងក្រោយគេ ក្នុងសភាពមានឈាមកកនៅក្នុងភ្នែកម្ខាងរបស់នាង។

 Park Bom 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីចុងឆ្នាំ២០២៤ Park Bom បានចូលរួមការប្រគុំតន្ត្រី 2NE1 គឺ "Welcome Back" Tour ជាមួយសមាជិកដទៃប៉ុន្តែអាកប្បកិរិយាខ្លះរបស់នាងនៅលើឆាក ធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភដោយសារនាង តែងតែមើលទៅភ្លឹកៗនិងគ្មានថាមពលក្នុងការរាំច្រៀង ដូចជាមនុស្សមានបញ្ហាសុខភាបខ្លាំង។

 Park Bom 

ដូច្នេះហើយ ក្រោយការបង្ហោះរូបភាពបែបនេះរបស់នាងរួចមក អ្នកគាំទ្រមានការព្រួយបារម្ភថានាងអាចមានបញ្ហាផ្លូវចិត្ត ធ្វើបាបខ្លួនឯង ឬប្រតិកម្មជាមួយសារធាតុអ្វីម្យ៉ាងរហូតមានឈាមកកក្នុងភ្នែកបែបនេះ។ យ៉ាងណាមិញគ្មានការបកស្រាយណាមួយពីភ្នាក់ងាររបស់នាងនោះឡើយ៕

រូបភាពថ្មីរបស់ Park Bom

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]