កម្សាន្ត៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ បានបញ្ជាក់ឲ្យដឹងថា តារាសម្ដែងប្រុស Yoo Yeon Seok ដែលត្រូវបានគេស្គាល់ក្នុងនាមជា Baek Sa Eon តួអង្គប្រុសក្នុងរឿង When The Phone Rings បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវគេចពន្ធ។

តារាសម្ដែងប្រុស Yoo Yeon Seok
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាសម្ដែងប្រុសរូបនេះកំពុងត្រូវគេឃ្លាំមើលនិងពិនិត្យទៅលើបញ្ជីចំណូលនិងហិរញ្ញវត្ថុរបស់រូបគេ ជាមួយនឹង Forever Entertainment ដែលជាភ្នាក់ងាររបស់គេនិងជាក្រុមហ៊ុនរបស់គេផងដែរ ដោយគេសង្ស័យថាតារាប្រុសរូបនេះបានគេចពន្ធជាង ៤.៨២ លានដុល្លារ ដែលជាចំនួនមួយដ៏ធំសម្រាប់តារា ចាប់តាំងពី Honey Lee បានទទួលស្គាល់ថានាងបានគេចពន្ធជាង ៤.១៣លានដុល្លារ។

តារាសម្ដែងប្រុស Yoo Yeon Seok

ភ្នាក់ងារតារាសម្ដែងរូបនេះបានចេញសេចក្ដីថ្លែងការណ៍មួយថា Yoo Yeon Seok ពុំបានគេចពន្ធនោះឡើយ តែគេសុំឲ្យមានការពិនិត្យទៅលើបញ្ជីហិរញ្ញវត្ថុឡើងវិញ ដោយសារគេជឿថាមានការគុណគូខុសតួលេខ៕  

តារាសម្ដែងប្រុស Yoo Yeon Seok
តារាសម្ដែងប្រុស Yoo Yeon Seok
តារាសម្ដែងប្រុស Yoo Yeon Seok

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]