កម្សាន្ត៖ តារាប្រុស លោក DJ Koo ដែលជាស្វាមីរបស់តារាសម្តែងស្រី Barbie Hsu និងក្រុមគ្រួសាររបស់នាងបាននាំយកធាតុរបស់នាង ទៅកន្លែងសម្រាកចុងក្រោយ នៅឯ Jinbaoshan កាលពីល្ងាចថ្ងៃទី ១៥ ខែមីនា កន្លងទៅនេះ។

Barbie Hsu 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់​ពី​រសៀល​ថ្ងៃ​ទី​១៥ ខែ​មីនា មក​ ​ក្រុម​គ្រួសារ​របស់តារាស្រីរូបនេះ បាន​បង្ហាញ​ខ្លួន​នៅ​ទី​បញ្ចុះ​សព។ ខណៈនៅកណ្តាលភ្លៀងធ្លាក់ខ្លាំង DJ Koo បានកាន់ធាតុរបស់ប្រពន្ធ ហើយចូលកន្លែងពិធីជាមួយគ្រប់គ្នា។ ប្រភពបានបន្តថា ក្នុងពិធីបុណ្យសព DJ Koo បានយំយ៉ាងខ្លាំង សក់របស់ប្អូនស្រីនាង ប្រែជាពណ៌សនៅលើក្បាល ហើយកូនទាំងពីររបស់តារាស្រីរូបនេះ បាននិយាយលាម្តាយ។ ប៉ុន្តែអ្នកជំនួញ លោក Wang Xiaofei ដែលជាអតីតស្វាមី Barbie Hsu មិនមានវត្តមាននោះទេ។

Barbie Hsu 

ជាការឆ្លើយតបទៅនឹងប្រព័ន្ធផ្សព្វផ្សាយ Dee Hsu ដែលជាប្អូនស្រី បាននិយាយ សូមអរគុណចំពោះការព្រួយបារម្ភរបស់អ្នកគ្រប់គ្នា អ្វីគ្រប់យ៉ាងបានប្រព្រឹត្តទៅដោយរលូន ។

Barbie Hsu និង ស្វាមី DJ Koo

យោងតាមបុគ្គលិកនៅទីនោះ ក្រុមគ្រួសារបានបញ្ជាក់ថា ពួកគេនឹងសង់រូបសំណាកនៅតំបន់ល្បី ដើម្បីរំលឹកដល់ Barbie Hsu។ គួររំឮកផងដែរថា កាលពីថ្ងៃទី ៣ ខែកុម្ភៈ កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីប្អូនស្រីរបស់ Barbie Hsu ដោយនិយាយថា តារាស្រីរូបនេះបានទទួលមរណភាព កាលពីថ្ងៃទី ២ ខែកុម្ភៈ ដោយសារជំងឺផ្តាសាយ និងរលាកសួត ខណៈកំពុងធ្វើដំណើរកម្សាន្តក្នុងប្រទេសជប៉ុន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ប្រភព៖​ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu និង ស្វាមី DJ Koo
Barbie Hsu និង ស្វាមី DJ Koo
Barbie Hsu និង ស្វាមី DJ Koo
Barbie Hsu និង ស្វាមី DJ Koo
DJ Koo
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]