កម្សាន្ត៖ តារាសម្តែង លោក Tom Cruise និង តារាសម្តែងស្រី Ana de Armas បានបង្ហាញខ្លួន​ជាមួយគ្នាម្តងទៀត​ នៅទីក្រុងឡុងដ៍កាលពីថ្ងៃទី ១៤ ខែមីនា ដែលនេះមានរយៈពេលមួយខែបន្ទាប់ពី ចេញទៅញ៉ាំអាហារពេលល្ងាចនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់។

Tom Cruise 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសារព័ត៌មាន People បានឱ្យដឹងថា តារាទាំងពីរដួងនេះ សុទ្ធតែបានបង្ហាញស្នាមញញឹមនៅពេលពួកគេមកដល់កន្លែងជិះឧទ្ធម្ភាគចក្រក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃសុក្រ។ អ្នក​ទាំង​ពីរ​ បានតុបតែងខ្លួនស្លៀក​សម្លៀក​បំពាក់​បែបសាមញ្ញ ខណៈ Tom Cruise ស្លៀកខោខូវប៊យពណ៌ខ្មៅ និងពាក់អាវពណ៌ត្នោត ហើយ Ana ពាក់អាវពណ៌ខ្មៅ ខោខូវប៊យនិងស្បែកជើងប៉ាតា។

Tom Cruise និង Ana de Armas

យោងតាម ​​​​People លោក Tom ក៏បាននាំ Ana ទៅឧទ្ធម្ភាគចក្រមួយទៀត នៅយប់មុនថ្ងៃទី ១៣ ខែមីនា។ នៅក្នុងរូបថតជាច្រើនសន្លឹក ដែលបង្ហោះដោយទំព័រអ្នកគាំទ្រ Tom ត្រូវបានគេមើលឃើញថា កំពុងជួយ Ana ចុះពីលើឧទ្ធម្ភាគចក្រ។ 

Tom Cruise និង Ana de Armas

កាលពីខែមុន Tom Cruise និង Ana បានបង្ហាញខ្លួនលើកដំបូងរបស់ពួកគេ ជាមួយគ្នា និងត្រូវបានគេរាយការណ៍ថា កាលពីថ្ងៃទី ១៤ ខែកុម្ភៈ តារាទាំងពីរ បានចាកចេញពីភោជនីយដ្ឋានមួយក្នុងទីក្រុងឡុងដ៍ ហើយឡើងជិះតាក់ស៊ីជាមួយគ្នា។ ពួកគេបានឈប់ពីរបីនាទី ដើម្បីជជែក និងថតរូបជាមួយអ្នកគាំទ្រ មុនពេលចាកចេញ។ រូបភាព​ទាំង​នោះ​ បាន​ធ្វើ​ឱ្យ​មានការ​សង្ស័យ​ថា ​អ្នក​ទាំង​ពីរ​កំពុង​ណាត់​ជួប​គ្នា ។

Tom Cruise និង Ana de Armas

យ៉ាងណាមិញ នៅពេលនោះ អ្នកតំណាងរបស់ Tom Cruise និង Ana de Armas បានបដិសេធមិនធ្វើអត្ថាធិប្បាយលើទំនាក់ទំនងរបស់តារាទាំងពីរនោះទេ។ ប្រភព​មួយ​បាន​ប្រាប់ People ថា​ សិល្បករ​ទាំង​ពីរ​កំពុង​ពិសា​អាហារ​ពេល​ល្ងាច​ ជាមួយ​តំណាង​របស់​ពួកគេ​ ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហការ​ដ៏​មាន​សក្តានុពល ផងដែរ៕

ប្រភព៖​ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Tom Cruise 
Tom Cruise 
Tom Cruise 
Tom Cruise 
Tom Cruise 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]