កម្សាន្ត៖ ជម្លោះរវាង តារាស្រី Kim Kardashian និងអតីតស្វាមី លោក Kanye West នៅតែបន្តកើនឡើង ខណៈដែលតារាទូរទស្សន៍ស្រីរូបនេះ កំពុងព្យាយាមរារាំង នូវការចេញផ្សាយបទចម្រៀងថ្មីរបស់ Kanye ដែលមាន Diddy និងកូនស្រីរបស់នាង North

Kim Kardashian
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារារ៉េប លោក Kanye West និងអតីតភរិយា Kim Kardashian បានជាប់ពាក់ព័ន្ធក្នុងជម្លោះ ជុំវិញបទចម្រៀងថ្មីរបស់ Kanye ដែលមានកូនស្រី North និងតារាចម្រៀងរ៉េប Diddy ដែលបច្ចុប្បន្នកំពុងជាប់.ព.ន្ធនាគារពីបទជួ.ញដូរផ្លូ.វ.ភេ.ទ។ យោងតាម ​​TMZ Kim Kardashian មិនយល់ព្រមឱ្យកូនស្រីរបស់នាង បង្ហាញខ្លួន ក្នុងបទចម្រៀងនេះទេ ហើយព្យាយាមរារាំងការចេញផ្សាយមួយនេះ។

Kanye West 

ដើម្បីរារាំង Kanye West ពីការចេញបទចម្រៀង Kim Kardashian បានសុំឱ្យចៅក្រមធ្វើអន្តរាគមន៍។ ភ្លាមៗ Kanye West បានបង្ហោះរូបថត Screenshot នៃសារជាមួយអតីតភរិយារបស់ខ្លួនអំពីការចេញផ្សាយ។ ពិសេស ​តារាចម្រៀងរ៉េបរូបនេះ បានបង្ហាញ​អារម្មណ៍​ ខឹងសម្បារ​ជាមួយនឹង​សារ​ថា «​ខ្ញុំ​នឹងមិន​និយាយ​ជាមួយ​អ្នក​ទៀត​ទេ​»​។

Kim Kardashian

ជាការឆ្លើយតបនឹងអតីតស្វាមី Kim Kardashian បាននិយាយថា «នៅពេលនោះ ខ្ញុំបានសួរគាត់ថាតើ​ ខ្ញុំអាចដាក់ពាណិជ្ជសញ្ញា(trademark) North West បានទេ ហើយគាត់បានយល់ព្រម។ នៅពេល នាងមានអាយុ ១៨ ឆ្នាំ North West នឹងសម្រេចចិត្តដោយខ្លួនឯង ដូច្នេះឈប់ទៅ។ ដើម្បីការពារ North West ខ្ញុំបានធ្វើការងារផ្លូវច្បាប់ ដើម្បីធានាថា នាងមិនមានវត្តមានក្នុងបទចម្រៀង Diddy នោះទេ»។

Kim Kardashian និងកូនស្រី

គួររំឮកផងដែរថា Kanye West និង Kim Kardashian បានរៀបការពីឆ្នាំ ២០១៤ ដល់ ២០២១ ហើយមានកូនបួននាក់ជាមួយគ្នា។ ក្រោយ​លែងលះ​គ្នា តារា​ទាំង​ពីរ​បាន​រួម​គ្នា​មើល​ថែ​កូន ប៉ុន្តែ ​កូន​ៗ​បានរស់​នៅ​ជាមួយ Kim ។ កូនស្រីច្បង North West បានបង្ហាញខ្លួនក្នុងបទចម្រៀងជាច្រើនរបស់ Kanye និងបានសម្តែងនៅលើឆាកជាមួយឪពុករបស់នាង ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Kanye West 
Kanye West 
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]