កម្សាន្ត៖ តារា​ចម្រៀង​ លោក Justin Bieber បានទាក់ទាញការចាប់អារម្មណ៍ ដោយមាន​រូប​ភាព​ស្និទ្ធស្នាល ​ជាមួយ​បងប្អូនរបស់ខ្លួន ​ខណៈ​ក្រុម​គ្រួសារ ​បាន​ជួប​ជុំ​គ្នា​វិញ​ កាល​ពី​ចុង​សប្តាហ៍។

Justin Bieber 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅលើ Instagram កាលពីថ្ងៃទី ១៥ ខែមីនា ឪពុករបស់ លោក Justin គឺលោក Jeremy Bieber បានចែករំលែករូបថតកូនៗរបស់ខ្លួន ជាមួយនឹងចំណងជើងថា «ក្រុមរបស់ខ្ញុំ»។ នៅក្នុងរូបថតនោះ តារាចម្រៀងវ័យ ៣១ឆ្នាំរូបនេះ អង្គុយនៅកណ្តាល ឱបបងប្អូនពីរនាក់របស់លោក គឺ Jazmyn អាយុ ១៦ឆ្នាំ (ឆ្វេង) និង Jaxon អាយុ ១៥ឆ្នាំ (ស្តាំ)។ ប្អូនស្រីពៅ Bay Bieber អាយុ ៦ ឆ្នាំអង្គុយលើបងស្រីរបស់នាង Allie Bieber អាយុ ១៧ ឆ្នាំ។ បង​ប្អូន​ទាំង​ប្រាំ​នាក់​នេះ បានបង្ហាញស្នាមញញឹម ហើយ​ឱប​គ្នា​យ៉ាង​ណែន ពោរពេញដោយក្ដីសុខ។

Justin Bieber និង បងប្អូន 

ឪពុករបស់ Justin ក៏បានបង្ហោះរូបថតឯកជន ជាមួយកូនប្រុសដ៏ល្បីរបស់ខ្លួន ជាមួយនឹងចំណងជើងថា «កូនដំបូងរបស់ខ្ញុំ» ។ កាលពីមុននេះ នៅថ្ងៃទី ១ ខែមីនា លោក Jeremy បានជូនពរ Justin រីករាយថ្ងៃកំណើតជាមួយរូបថត កាលពីនៅក្មេង ទៀតផង។

Justin Bieber 

Jeremy Bieber មាន​កូន​បង្កើត​ចំនួន​ បួន​នាក់​ ​ស្រី​បី​នាក់។ Justin គឺជាកូនប្រុសរបស់ Jeremy ជាមួយ Pattie Mallette ។ បន្ទាប់មក លោកបានរៀបការជាមួយ Erin Wagner ដោយមានកូនពីរនាក់គឺ Jazmyn និង Jaxon មុនពេលលែងលះ។ នៅឆ្នាំ ២០១៨ ឪពុករបស់ Justin បានរៀបការជាមួយ Chelsey Bieber ហើយបានផ្តល់កំណើតឱ្យកូនស្រីពៅរបស់ខ្លួន ឈ្មោះ Bay ។ រូបលោក បាន​យក​កូន​ស្រី​​របស់​ប្រពន្ធ​បច្ចុប្បន្ន​ឈ្មោះ Allie មកចិញ្ចឹមជាកូន​របស់​ខ្លួន ដោយ​ប្តូរ​នាមត្រកូល​ទៅ Allie Bieber៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]