កីឡា៖ អតីតខ្សែប្រយុទ្ធក្លិបអធិរាជស Real Madrid គឺលោក Hugo Sanchez បានច្រានចោលសម្ដីរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលរូបគេបានចាត់ទុកខ្លួនឯងជាកំពូលកីឡាករដ៏អស្ចារ្យបំផុតគ្រប់ពេលវេលា (GOAT) ហើយលោកនិយាយថា មានតែ Pele ទេចាត់ទុកជា GOAT ដ៏ពិតប្រាកដ។

Cristiano Ronaldo និង Lionel Messi
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជារឿយៗនៅក្នុងពិភពបាល់ទាត់ តែងតែមានការប្រៀបធៀបថាកីឡាករបាល់ទាត់ណាជាកំពូលកីឡាករដ៏ពូកែនិងអស្ចារ្យជាងគេគ្រប់ពេលវេលា (Greatest of all times) ហើយគេតែងតែលើកយក Cristiano Ronaldo ដែលពេលនេះលេងនៅក្លិប Al-Nassr និង Lionel Messi បច្ចុប្បន្នលេងនៅ Inter Miami ជាកំពូលកីឡាករល្អបំផុត ដោយមានការបែងចែកមតិក៏ដូចជាការយល់ឃើញខុសៗគ្នា។

Cristiano Ronaldo និង Lionel Messi

ដោយឡែក Critiano Ronaldo ផ្ទាល់ ក៏ធ្លាប់បានកោតសរសើរខ្លួនគេថាគេជាកំពូលកីឡាករដ៏អស្ចារ្យបំផុតគ្រប់ពេលវេលាដែរប៉ុន្តែលោក Sanchez បានច្រានចោលសម្ដីរបស់គេថា៖

"គេ(Cristiano)ជាកីឡាករដ៏ល្អបំផុតម្នាក់ច្បាស់ណាស់ ប៉ុន្តែគេនិយាយថាគេគិតខ្លួនឯងទេ គឺគេនិយាយបែបហ្នឹងគឺមិនច្បាស់ខ្លួនឯងដែរ ប៉ុន្តែមានអ្វីទៅក្រៅពីហ្នឹងដែលគេត្រូវនិយាយពីខ្លួនឯង? បើអ្នកសួរថានរណាជាកីឡាករដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ ខ្ញុំនឹងឆ្លើយថា Pele ៕"

លោក Hugo Sanchez

ប្រភព៖: sportskeeda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]