កម្សាន្ត៖ តារាចម្រៀងស្រី Mariah Carey បានទាញយកចំណាប់អារម្មណ៍ ជាមួយនឹងការបង្ហាញខ្លួន ស្លៀកពាក់ យ៉ាងទាក់ទាញ នៅលើឆាក មុនពេលទទួលបានពានរង្វាន់ Icon ក្នុងកម្មវិធី iHeartRadio Music Awards នៅល្ងាចថ្ងៃទី ១៧ ខែមីនា កន្លងទៅនេះ។

Mariah Carey
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅឯពិធីប្រគល់ពានរង្វាន់តន្ត្រីអាមេរិកដ៏ល្បីល្បាញ Mariah Carey មានពេលវេលាដ៏គួរឱ្យចងចាំមួយ នៅពេលនាងឈានជើងលើឆាកនៃ Dolby Theatre ។ ពេលនៅក្នុងដៃ កំពុងតែកាន់ពានរង្វាន់ Icon តារាវ័យ ៥៥ ឆ្នាំរូបនេះ បានមើលជុំវិញហើយសួរថា «តើភ្លើងបំភ្លឺមិនអីទេព្រោះខ្ញុំមិនចូលចិត្តពន្លឺមិនល្អ»។ ខណៈរង់ចាំក្រុមការងារកែ​សម្រួល​ភ្លើង រូបនាង ក៏បាន​សួរ​ទស្សនិកជន​ថា ​ចូល​ចិត្ត​សម្លៀក​បំពាក់​របស់​នាង​ដែរទេ។

Mariah Carey

យ៉ាងណាមិញ Mariah Carey ត្រូវបានគេសរសើរ ចំពោះរូបរាងដ៏ល្អឥតខ្ចោះរបស់នាង នៅពេលដែលនាងបានចូលរួមកម្មវិធី iHeartRadio Music Awards ដើម្បីទទួលបានពានរង្វាន់ Icon ។ តារា​ចម្រៀងស្រីរូបនេះ បាន​ស្លៀក​រ៉ូប​ពណ៌ខ្មៅ បែបរឹបរាង និងលើកសម្រស់បន្ថែម ដោយលម្អជាមួយនឹងខ្សែកពេជ្រភ្លឺចាំង។ ជាពិសេស នាងថែមទាំងលេងស្ទាយ៍​សក់​រួញ លាបបបូរមាត់​ពណ៌សាច់ ដែល​រំឮក​ពី​ស្ទីល​ដ៏​ស្រស់​ស្អាត ​របស់​នាង​ក្នុង​ទសវត្សរ៍​ឆ្នាំ ២០០០ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Mariah Carey
Mariah Carey
Mariah Carey
Mariah Carey
Mariah Carey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]