កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែងស្រី Son Ye Jin បានរៀបអាពាហ៍ពិពាហ៍ជាមួយតារាសម្ដែងប្រុស Hyun Bin តាំងពីឆ្នាំ២០២២។

Son Ye Jin និង Hyun Bin 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ អ្នកទាំងពីរទទួលបានចំណងដៃកូនប្រុសមួយយ៉ាងគួរឲ្យស្រលាញ់ និងបានរួមរស់ជាមួយគ្នាយ៉ាងមានសុភមង្គល ដោយជារឿយៗ គេតែងតែបានឃើញអ្នកទាំងពីរនិយាយល្អៗពីគ្នា មើលទៅពិតជាគ្រួសារដ៏កក់ក្ដៅ។ថ្មីៗនេះ Son Ye Jin បានចេញមកបង្ហោះរូបភាពផ្អែមល្ហែមជាមួយស្វាមី Hyun Bin នាថ្ងៃទី១៨ខែមីនា ឆ្នាំ២០២៥ ដោយក្នុងរូបនេះ Son Ye Jin បានឱបដៃស្វាមី ស្លៀកពាក់ខោអាវរងា និងមាន Sticker រូបទន្សាយបាំងមុខគេ។

Son Ye Jin និង Hyun Bin 
រូបភាពថ្មី​​​របស់ Son Ye Jin 
រូបភាពថ្មី​​​របស់ Son Ye Jin 

Ye Jin បានញញិមយ៉ាងស្រស់ស្អាត ពេលថតជាមួយស្វាមីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែពោលសរសើរថាជីវិតគូស្វាមីភរិយាមួយគូនេះ ពិតជាមានក្ដីសុខនិងសុភមង្គលខ្លាំងណាស់៕  

រូបភាពថ្មី​​​របស់ Son Ye Jin និង Hyun Bin

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]