កម្សាន្ត៖ Jisoo ដែលជាសមាជិកក្រុមចម្រៀងនារិ BLACKPINK តែងតែត្រូវអ្នកគាំទ្រចាប់អារម្មណ៍ទៅលើសកម្មភាពរបស់នាង មិនថានៅលើឆាកតន្ត្រីឬក្រោយឆាកតន្ត្រីនោះទេ ហើយថ្មីៗនេះ ក្រោយបញ្ចេញអាល់ប៊ុមទោលទី១ ក្រោយចាកចេញពី YG មានឈ្មោះថា "AMORTAGE" មក Jisoo នៅតែបន្តទទួលបានប្រជាប្រិយភាពយ៉ាងគគ្រឹកគគ្រេង។

Jisoo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗទៅនេះ Jisoo បានលេចមុខនៅលើទស្សនាវដ្ដី Vogue Korea ក្នុងនាមជាអ្នកតំណាងសាកលរបស់ ម៉ាកយីហោ Dior ហើយរូបភាពដែលនាងបានថតចេញមកមួយសន្លឹកៗ សុទ្ធតែបង្ហាញពីភាពស្រស់ស្អាតបែបអភិជនរបស់នាង។

Jisoo

ក្នុងរូបពីរសន្លឹកនោះ Jisoo បានស្លៀករ៉ូបបែបចោមពុងសម្រុងវែងអូសដីមួយសន្លឹក និងបែបដៃតូច ដោយផ្នែកខាងក្រោមប៉ោងៗ មួយសន្លឹក ហើយនាងបានផាត់មុខបែបសូកូឡាៗ និងលេងស្ទាយ៍សក់ បួងឡើង និងចងឡើងជាកន្ទុយសេះលើកខ្ពស់ មើលទៅពិតជាស្រស់ស្អាត បែបអភិជន ដូចជាព្រះនាងម្ចាស់អ៊ីចឹង៕

រូបភាពថ្មី​​​របស់ Jisoo
រូបភាពថ្មី​​​របស់ Jisoo
រូបភាពថ្មី​​​របស់ Jisoo
រូបភាពថ្មី​​​របស់ Jisoo
រូបភាពថ្មី​​​របស់ Jisoo
រូបភាពថ្មី​​​របស់ Jisoo
រូបភាពថ្មី​​​របស់ Jisoo
រូបភាពថ្មី​​​របស់ Jisoo
រូបភាពថ្មី​​​របស់ Jisoo
រូបភាពថ្មី​​​របស់ Jisoo

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]