កម្សាន្ត៖ សេដ្ឋីនីវ័យក្មេង Kylie Jenner បានបង្កការភ្ញាក់ផ្អើល នៅពេលដែលនាងនិយាយថា នាងចង់ស្លៀករ៉ូបបែបស៊ិ.ច.ស៊ី ដើម្បីទៅទទួលកូនរបស់នាងពីសាលា។

នៅក្នុងបទសម្ភាសន៍វីដេអូមួយ ដែលបានបង្ហោះនៅលើ Instagram កាលពីថ្ងៃទី ១៧ ខែមីនា តារាស្រី Kylie Jenner បានតុបតែងខ្លួនស្លៀកពាក់ ម៉ូតមួយដែលមានការរចនាពីការខូលិកសិនចុងក្រោយ ដែលជា រ៉ូបពណ៌ក្រហម និងវា.លដើមទ្រូង។
អ្នកម្តាយកូនពីររូបនេះ បាននិយាយថា សម្លៀកបំពាក់នេះស្ដើង និងមានផាសុកភាព ធ្វើឱ្យនាងមានទំនុកចិត្ត និងសប្បាយចិត្ត។ Kylie បាននិយាយថា៖ «ខ្ញុំនឹងពាក់អាវនេះទៅក្លឹប។ ខ្ញុំនឹងពាក់វា ដើម្បីទៅយកកូនរបស់ខ្ញុំពីសាលា និងទៅការប្រជុំ»។

យ៉ាងណាមិញ ការបង្ហោះរបស់ Kylie Jenner ទទួលបានមតិចម្រុះពីអ្នកគាំទ្រ។ នៅក្នុងផ្នែកបញ្ចេញមតិ មនុស្សជាច្រើនបានគិតថា នេះជាគំនិតឆ្កួ.ត.ៗ ដោយសារតែរ៉ូបនេះសិ.ច.ស៊ីខ្លាំង។ មតិមួយនេះ បានលើកឡើងថា សូមកុំស្លៀកពាក់បែបនេះទៅសាលារបស់កូន ខណៈអ្នកផ្សេងទៀតបានលើកឡើងថា ការឈ្លក់វង្វេងនឹងភាពសិចស៊ីរបស់ Kylie គឺគួរឲ្យរំខាន។
តែទោះជាយ៉ាងណាក៏ដោយ ក៏នៅមានអ្នកគាំទ្រមួយចំនួន បានសរសេរថា នេះប្រហែលជាគំនិតគួរឲ្យអស់សំណើច សម្រាប់អ្នកម្តាយ។ ជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើនបានពន្យល់ថា Kylie Jenner បាននិយាយលេងសើច ព្រោះនាងជាមនុស្សកំប្លែង៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]