ការអនុវត្ដកំណែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រសម្រាប់ភ្ញៀវទេសចរអន្ដរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ ដោយប្រព័ន្ធឌីជីថលបានដំណើរការទៅយ៉ាងល្អប្រសើរ ខណៈរយៈពេល១៧ថ្ងៃ ក្នុងខែមីនានេះ មានភ្ញៀវទេសចរទិញសំបុត្រតាមបញ្ជលក់សំបុត្រជាង ២៦ម៉ឺននាក់ និងប្រមាណជាង ៤ ០០០នាក់ ក្នុងមួយថ្ងៃ។ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ក្រោយពីរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្ដកំណែទម្រង់លក់សំបុត្រតាមប្រព័ន្ធឌីជីថលកាលពីខែមករាកន្លងមក មានភ្ញៀវទេសចរអន្ដរជាតិ ក៏ដូចជាភ្នាក់ងារទេសចរ បានទិញសំបុត្រតាមតាមកំណែទម្រង់ថ្មីនេះ មានប្រមាណ ២៥ភាគរយ ដែលមានចំនួន៣ប្រភេទ រួមមាន៖តាមប្រព័ន្ធអនឡាញ គេហទំព័ររបស់គ្រឹះស្ថានអង្គរ www.angkorenterprise.gov.kh ,តាម Mobile App Google និង App store និងតាម Self-Service Machine ដែលបានដាក់ទីតាំងចំនួន៣កន្លែង សរុបមានចំនួន១៥គ្រឿង នៅគ្រឹះស្ថានអង្គរ នៅសណ្ឋាគារប៉ារីស ផ្សារទំនើបដឺហេរីថេកវ៉ក និងនៅបញ្ជរលក់សំបុត្រ។ឯកឧត្តមអគ្គនាយក បានឱ្យដឹងថា ចាប់ពីថ្ងៃទី១-១៧ ខែមីនា ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរទិញសំបុត្រតាមបញ្ជរលក់សំបុត្រ មានចំនួន ២៦៣ ៥៥០នាក់ ក្នុងនោះទិញតាមម៉ាស៊ីនស្វ័យប្រវត្ដិមានចំនួន ៥ ៤០០នាក់ ទិញសំបុត្រតាមអនឡាញ ៦០ ៣៧២នាក់ ទិញតាម Mobile App មានចំនួន ១៩ ៩៦១នាក់ ខណៈក្នុងមួយថ្ងៃមានភ្ញៀវទិញសំបុត្រចូលទស្សនារមណីដ្ឋានអង្គរប្រមាណ ៤ ០០០នាក់។ឯកឧត្ដមបន្ដថា ការលក់សំបុត្របែបនេះ បានដំណើរការល្អប្រសើរលើសពីការរំពឹងទុក ជាពិសេសភ្ញៀវទេសចរទស្សនារមណីយដ្ឋានអង្គរជាលក្ខណៈគ្រួសារ ដែលពួកគាត់មានការពេញចិត្ដដែលបានបង្កើតការលក់សំបុត្រមានភាពងាយស្រួលដល់ពួកគាត់។ ប៉ុន្តែបើទោះបីមានការលក់សំបុត្រសម្រាប់អ្នកទេសចរទស្សនារមណីយដ្ឋានអង្គរដោយប្រព័ន្ធឌីជីថលក្ដី ប៉ុន្ដែភ្ញៀវទេសចរអន្ដរជាតិនៅតែទិញសំបុត្រនៅគ្រឹះស្ថានអង្គរ ដែលភាគច្រើនជាភ្ញៀវទេសលក្ខណៈក្រុមហ៊ុន ដែលមានប្រមាណ ៧៥ភាគរយ៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កែសម្រួល៖ លោក អ៊ុន ណារាជ្យ

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]