កម្សាន្ត៖ តារាសម្តែងស្រី Ruby Lin បានទាក់ទាញចំណាប់អារម្មណ៍ នៅពេលបានចូលរួមក្នុងកម្មវិធីសប្បុរសធម៌ការពារកុមារ កាលពីថ្ងៃទី ១៨ ខែមីនា ហើយបានចែករំលែកអំពីការចិញ្ចឹមកូន។

Ruby Lin
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ Ruby Lin បានបង្ហើប​ថា នៅក្នុង​គ្រួសារ គោលការណ៍​អប់រំ​របស់​ប្ដីប្រពន្ធ ​ជួនកាល​មិន​ស្រប​គ្នា​ទាំង​ស្រុងនោះទេ។ នៅពេល ​ពួកគេ​មានការ​ខ្វែងគំនិត​គ្នា ពួកគេ​ជ្រើសរើស​ពិភាក្សា​ដោយ​ឯកជន ហើយ​មិន​ប្រកែក​នៅ​ចំពោះមុខ​កូនៗ​ឡើយ​។ ជាទូទៅ ពួកគេ​គោរព​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អ្នក​ទាំង​ពីរ​ មាន​ការ​អត់ធ្មត់​ខ្លាំង​ចំពោះ​កូនៗ​របស់​ខ្លួន។

Ruby Lin

នៅអាយុ ៧ ឆ្នាំ កូនស្រីរបស់តារាស្រីរូបនេះ ត្រូវបានភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹង Ruby Lin ។ តារាស្រីរូបនេះ បាននិយាយបែបលេងសើចថា កូនរបស់នាង ជួនកាលធ្វើឱ្យនាងនឿយហត់ ដូច្នេះ ពេលខ្លះនាងនឹងលួងលោមកូនឱ្យទៅរកឪពុក។ ជាសំណាងល្អ Wallace Huo ដែលជាស្វាមី មានភាពស្និទ្ធស្នាលជាមួយកូនស្រីរបស់ខ្លួន ហើយមានទំនាក់ទំនងឪពុកនិងកូនស្រី យ៉ាងជិតស្និទ្ធ។ 

Ruby Lin

នៅក្នុងព្រឹត្តិការណ៍ នោះ Ruby Lin បានបង្ហើបថា នាងបានប្រើប្រាស់សៀវភៅរូបភាព ដើម្បីអប់រំកូនស្រី តាំងពីអាយុ ៤ ទៅ ៥ ឆ្នាំ។ នាងបានប្រាប់កូនរបស់នាងថា ពួកគេមិនគួរឱ្យអ្នកដទៃ ប៉ះរាងកាយរបស់ពួកគេ ឬផ្នែកដែលគ្របដណ្ដប់ដោយឈុតហែលទឹក គួរតែទុកជាឯកជន ហើយកុំឱ្យអ្នកដទៃមើលឃើញ។ នាង​សង្ឃឹម​ថា ពេល​ធំ​ឡើង កូន​របស់​នាង​ អាច​មាន​កន្លែង​លេង ​ដូច​ក្មេង​ដទៃ​ទៀត​ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]