កម្សាន្ត៖ តន្ត្រីករ លោក Benny Blanco ដែលត្រូវបានគេស្គាល់ថា ជាគូស្នេហ៍របស់ តារាស្រី Selena Gomez បាននិយាយថា លោកនឹងក្លាយជាស្វាមី នៅផ្ទះរបស់ Selena ដោយធ្វើម្ហូប និងមើលថែនាង បន្ទាប់ពីធ្វើការរាល់ថ្ងៃ។

Selena Gomez និង គូស្នេហ៍
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងបទសម្ភាសន៍ ជាមួយទស្សនាវដ្តី Rolling Stone ដែលចេញផ្សាយនៅសប្តាហ៍នេះ លោក Benny Blanco និង Selena Gomez បាននិយាយអំពីគម្រោង តន្ត្រី ស្នេហា និងផែនការអាពាហ៍ពិពាហ៍របស់ពួកគេ។ Benny ដែល​បាន​ស្នើ​សុំ Selena កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​ បាន​និយាយ​ថា​ លោកជា​បុរស​ក្នុង​គ្រួសារ ហើយ​ចូល​ចិត្ត​ធ្វើ​ម្ហូប។ តន្ត្រីករវ័យ ៣៧ ឆ្នាំរូបនេះតែងតែត្រៀមខ្លួន ដើម្បីធ្វើអាហារដែលជាចំណូលចិត្តរបស់ Selena នៅពាក់កណ្តាលយប់។

Selena Gomez និង គូស្នេហ៍

Benny បាននិយាយអំពីចំណូលចិត្តអាហាររបស់ Selena ថា «ខ្ញុំតែងតែដឹងពីអ្វីដែលនាងចង់បាន។ ខ្ញុំអាចមានអារម្មណ៍បែបនោះ។ ប៉ុន្តែពេលខ្លះ នាងនឹងចង់បានអ្វីមួយដោយឯកឯង ដូចជានំដូណាត់។ វាជាការល្អណាស់ ដែលអាចបញ្ចូលវា នៅក្នុងម៉ឺនុយរបស់ខ្ញុំ។ នៅពេលនាងកំពុងថត ខ្ញុំចូលចិត្តចុះទៅជាន់ក្រោម ហើយធ្វើ តែ និងអាហារសម្រន់បន្តិចបន្តួចឱ្យនាង»។

Selena Gomez និង គូស្នេហ៍

Benny Blanco ក៏បាននិយាយដែរថា លោកចូលចិត្តធ្វើអាហារពេលព្រឹកឲ្យ Selena ជារៀងរាល់ថ្ងៃ ហើយមានអារម្មណ៍សប្បាយចិត្តពេលអង្គុយញ៉ាំអាហារពេលព្រឹកជាមួយនាង ដោយជជែកគ្នាប្រហែល ៣០ នាទី មុនពេលទៅធ្វើការ ដែលនោះគឺជាពេលវេលាដែលពួកគេបានចំណាយពេលជាមួយគ្នា ព្រោះតែអ្នកទាំងពីររវល់ជាមួយរឿងច្រើន ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Selena Gomez និង គូស្នេហ៍
Selena Gomez និង គូស្នេហ៍
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]