កម្សាន្ត៖ លោក Sebastian Lee ដែលត្រូវបានគេស្គាល់ថា ជាស្វាមីរបស់ តារាស្រី Due Arisara បានចេញមកបង្ហោះសារ ដោយបានសរសេររឿងផ្ទាល់ខ្លួនដ៏វែងមួយ ពីរឿងចោទប្រកាន់មិនពិត និងព្រមទទួលស្គាល់ថា មិនមែនជាអ្នកមាន នោះឡើយ។

Due Arisara និង ស្វាមី 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពីបញ្ហាដ៏ក្តៅគគុក របស់ តារាស្រី Due Arisara ពីរឿងខ្ចីរបស់របរ ដែលមានតម្លៃជាង ៦០លានបាត ដែលជាទ្រព្យសម្បត្តិជារបស់ May Dr. Wasana ហើយពេលនេះ ក៏មានការចរចាការប្រគល់ទំនិញ​ ពីហាងស្តុកវិញហើយ។ ចំណែក​ខ្សែ​ក Lotus Arts de Vivre វិញ​ពេល​នេះ​ បាន​វិល​មក​វិញ​យ៉ាង​រលូន​តាម​រយៈ​កម្មវិធី Hon Krasae។

Due Arisara

អាចនិយាយបានថា នេះគឺជា រឿងរ៉ាវជាច្រើនអំពី Due Arisara ដែលត្រូវបានគេទម្លាយជាបន្តបន្ទាប់ ដូចជាបន្ទប់ជួលដ៏ប្រណិត ដែលនាងរស់នៅជាមួយស្វាមីនៅកណ្តាលទីក្រុង ដែលតាម​ពិត​នាង​មិន​បាន​ទិញ​វា​នោះទេ ប៉ុន្តែ​បាន​ជួល​វា​ក្នុង​តម្លៃ ១,៥ លាន​បាត ​ក្នុង​មួយ​ខែ។ ហើយពេលនេះ នាងកំពុងរងការប្តឹងទារថ្លៃឈ្នួលផ្ទះនេះ ជាង ១០លានបាត ហើយរឿងជាច្រើនទៀត ដែលត្រូវបានលាតត្រដាង បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។

យ៉ាងណាមិញ ថ្មីៗនេះ Sebastian Lee ដែលជាស្វាមីរបស់តារាស្រីរូបនេះ បានបង្ហោះរឿងរ៉ាវក្នុង Instagram ដ៏វែងមួយអំពីជីវិតផ្ទាល់ខ្លួនរបស់លោក និងការចោទប្រកាន់មិនពិត។ នៅក្នុងផ្នែកខ្លះបានបញ្ជាក់ថា  លោក ព្រមទទួលស្គាល់ថា មិនមែនអ្នកមាន នោះឡើយ។  

Due Arisara និង ស្វាមី 

ក្នុងនោះដែរ លោកបាន សរសេរថា «ខ្ញុំសូមលើកយកពាក្យចចាមអារ៉ាមមួយចំនួន ដែលបានផ្សព្វផ្សាយអំពីប្រភពនៃទ្រព្យសម្បត្តិរបស់ខ្ញុំ។ ខ្ញុំមិនមែន ជាអ្នកមានទាល់តែសោះ។ អ្វី​ដែល​ខ្ញុំ​មាន​ គឺជាក្ដីស្រលាញ់និង​ការ​គាំទ្រ​ ដែលបានមកពី​ឪពុក​ម្តាយ​ខ្ញុំ ដែលបាន​ខិត​ខំ​អស់​មួយ​ជីវិត​ដើម្បី​ផ្តល់​ឱកាស​នេះ​ឲ្យ​ខ្ញុំ។ ទ្រព្យសម្បត្តិពិតរបស់ខ្ញុំ គឺកូនរបស់ខ្ញុំ ដែលមានភាពរឹងមាំ សុខភាពល្អ និងមានក្ដីសុខ ដែលនោះហើយ គឺជាវត្ថុដ៏មានតម្លៃបំផុតសម្រាប់ខ្ញុំ អ្វីដែលខ្ញុំមានថ្ងៃនេះ គឺដោយសារតែឪពុកម្តាយរបស់ខ្ញុំបានខិតខំប្រឹងប្រែង និងផ្តល់ឱកាសឱ្យខ្ញុំ ដើម្បីកសាងជីវិតដែលខ្ញុំចង់បាន។ ខ្ញុំមិនដែលនិយាយថា ខ្ញុំជាអ្នកមានទេ។ សូមឈប់និយាយរឿងមិនពិតទៅ»៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Due Arisara និង ស្វាមី 
Due Arisara និង ស្វាមី 
Due Arisara
Due Arisara
Due Arisara
Due Arisara
Due Arisara
Due Arisara
Due Arisara
Due Arisara

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]