កម្សាន្ត៖ Shiloh ដែលជា កូនស្រីវ័យ ១៨ឆ្នាំ របស់តារាសម្ដែងស្រី Angelina Jolie និង Brad Pitt បានទាក់ទាញការចាប់អារម្មណ៍ ជាមួយនឹងស្ទីលម៉ូដប្លែកៗរបស់នាង ដែលមើលទៅស្រដៀងនឹងម្តាយរបស់ខ្លួន កាលពីនៅក្មេង។

Angelina Jolie 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរូបភាពមួយចំនួន Shiloh បានបង្ហាញខ្លួន ដោយបានពាក់ម្ជុលខ្ទាស់ នៅត្រចៀករបស់នាង រួមជាមួយនឹងការតុបតែងខ្លួន ដោយស្លៀកពាក់អាវពណ៌ប្រផេះ និងខោជើងវែង ពេលនាងធ្វើដំណើរទៅថ្នាក់រាំនៅ Los Angeles ក្នុងសប្តាហ៍នេះ។ 

កូនស្រី Angelina Jolie 

យោងតាមគេហទំព័រ Dailymail ក្រវិលម្ជុលខ្ទាស់ គឺជារូបភាពធម្មតារបស់តារា Punk Rock នៃសតវត្សចុងក្រោយ។ តារាសម្ដែងស្រី Angelina Jolie ធ្លាប់បាននិយាយថា នាងក៏ធ្វើតាមស្ទីល Punk នៅពេលនាងជាសិស្សនៅវិទ្យាល័យ Beverly Hills ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។ ពេលដែលបានចែករំលែកជាមួយទស្សនាវដ្ដី Vogue ក្នុងឆ្នាំ ២០២៣ តារាសម្តែងស្រីរូបនេះ បាននិយាយថា នាងធ្លាប់ជាក្មេងចម្លែកដែលចូលចិត្តធ្វើរឿងប្លែកៗ។ 

Angelina Jolie កាលពីមុន

យ៉ាងណាមិញ អ្នកគាំទ្រជឿថា Shiloh កំពុងដើរតាមគន្លងម្តាយរបស់នាង ហើយអ្នកគាំទ្រជាច្រើន ក៏បានបង្ហាញពីការចូលចិត្តស្ទីលរបស់នាង ផងដែរ។ គួររំឮកផងដែរថា Shiloh គឺជាកូនស្រីដំបូងរបស់ Angelina Jolie ជាមួយ Brad Pitt ដែលមានស្ទីលបែបយុវវ័យ លេងស្ទាយ៍កាត់សក់ខ្លី និងស្លៀកសំលៀកបំពាក់បែបក្មេងប្រុស ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

កូនស្រី Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]