កម្សាន្ត៖ តារាសម្ដែង Marian Rivera បានធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីបានបង្ហាញខ្លួន ជាមួយនឹងរូបរាងប្លែកខុសពីមុន ។

ថ្មីៗនេះ តារាសម្ដែងស្រី Marian Rivera បានចូលរួមក្នុងព្រឹត្តិការណ៍មួយ ក្នុងនាមជាឯកអគ្គរដ្ឋទូត។ នៅក្នុងនោះដែរ រូបនាងបានតុបតែងខ្លួន ដោយពាក់អាវពណ៌លឿង ជាមួយនឹងខោជើងធំពណ៌ស និងបានលេងស្ទាយ៍ចងសក់នាង យ៉ាងស្អាតបាតពីក្រោយខ្នង។ ការតុបតែងខ្លួនបែបស្រាលៗរបស់នាង នាំមកនូវសម្រស់ធម្មជាតិគួរឲ្យគយគន់។

នៅក្នុងរូបថតមួយចំនួន ដែលបានថតនៅក្នុងព្រឹត្តិការណ៍នោះ Marian បានបង្ហាញមុខដែលមើលទៅខុសប្លែកពីមុន។ នាងបានបង្ហាញថ្ងាសខ្ពស់ និងសញ្ញានៃភាពចាស់ នៅពេលនាងញញឹម។ មនុស្សជាច្រើន គិតថា អ្នកម្តាយកូនពីរនាក់រូបនេះ ហាក់មានការអន់ថយ ព្រោះពេលនាងបង្ហាញខ្លួន ជាមួយនឹងម៉ូតសក់ទម្លាក់ចុះក្រោម មើលទៅនាង កាន់តែស្អាត និងក្មេងជាងវ័យ ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]