ភ្នំពេញ ៖ ហាង Café Amazon Concept Store ដំបូងគេនៅកម្ពុជា បានបើកដំណើរការសាកល្បង កាលពីថ្ងៃទី ១០ មីនា ២០២៥ និងបើកជាផ្លូវការ នៅថ្ងៃទី ២១ មីនា ២០២៥ ដែលកម្មវិធីសម្ពោធនេះ មានការចូលរួមយ៉ាងច្រើនកុះករ ពីភ្ញៀវកិត្តិយសសំខាន់ៗ រួមទាំង លោក Nuttapong Kaewtrakulpong – នាយកគ្រប់គ្រងនៃក្រុមហ៊ុន ភីធីធី ប្រចាំនៅកម្ពុជា និងលោក ML Peekthong Thongyai នាយកប្រតិបត្តិក្រុមហ៊ុនប្រេងឥន្ធនៈ PTT និងអាជីវកម្មលក់រាយ Pcl (OR) ផងដែរ។



ហាងនេះត្រូវបានបង្កើតឡើង ក្រោមគំនិត "People Concept" ដែលផ្តោតសំខាន់លើ ការចងសម្ពន្ធភាពជាមួយសហគមន៍។ ការរចនានៃហាងនេះ ផ្តោតលើការផ្សារភ្ជាប់មនុស្ស ដោយផ្តល់ទីធ្លាសម្រាប់អតិថិជនគ្រប់ក្រុម គ្រប់វ័យ ទាំងបុគ្គលិកក្រុមហ៊ុន សិស្សនិស្សិត និងអថិជនដែលអញ្ជើញមក បែបគ្រួសារ។

សម្រាប់ Concept Store នេះដែរ រួមមាន menu ពិសេសៗ ដែលបានប្រើប្រាស់គ្រឿងផ្សំក្នុងសហគមន៍ ដើម្បីបង្កើត ធ្វើឲ្យវាមានភាពប្រណិតប្លែក ដែលមានលក់តែសាខានេះប៉ុណ្ណោះ។

Menu ពិសេសៗរួមមាន ៖ - កំលោះស្រុកយើង (Komlos Srok Yerng) ៖បំផុសគំនិតមកពីវប្បធម៌ និងទំនៀមទម្លាប់របស់ខ្មែរ ជាពិសេសក្នុងពិធីបុណ្យផ្សេងៗ។ ភេសជ្ជៈនេះ គឺផ្អែកលើកាហ្វេ Amazon Blend ផ្សំជាមួយនឹងទឹកស៊ីរ៉ូចេក ហើយបន្ថែមនំអន្សមចេក (បាយដំណើបចេក)។

- នារីសម័យថ្មី (Nary Smai Thmey) ៖ ភេសជ្ជៈផ្សំឡើងពីផ្លែត្របែកពណ៌ផ្កាឈូក ដែលជាផ្លែឈើដ៏ល្បីមួយប្រភេទរបស់ប្រទេសកម្ពុជា លាបជាមួយម្សៅ plum ដើម្បីឱ្យមានរសជាតិផ្អែម និងជូរ។

អាហារ និងភេសជ្ជៈបន្ថែម- Soft Serve ដំបូងគេនៅកម្ពុជាដែលមាន 5 ម៉ឺនុយ ៖ Green Tea, Vanilla, Croissant Green Tea, Croissant Vanilla, និង Affogato។- អាហារក្នុងស្រុកមានដូចជា បាយឡុកឡាក់ (Beef Lok Lak) និង បាយសាច់ជ្រូក (Bay Sach Chrok)។ - Menu អាហារថៃ មានដូចជា Pad Thai, Pad Krapao និងរួមជាមួយនឹងជម្រើសម្ហូបបច្ចឹមប្រទេសជាច្រើន។

លើសពីនេះទៀត យើងក៏មាន Concept Bar បារសម្រាប់ភេសជ្ជៈពិសេស ដោយប្រើគ្រាប់កាហ្វេពិសេស ៖Guatemala មានរសជាតិ Brown Sugar, Roasted Almond, Orange Peel, Pineapple Sweet, Tea-like Chiangrai Peaberry មានរសជាតិ Black Tea, Brown Sugar, Chocolate, Floral រួមទាំង Menu ពិសេស "The Local" ដែលជា menu Signature របស់ Concept Bar។
គួរបញ្ជាក់ថា នេះជា Café Amazon Concept Store ដំបូងគេ នៅកម្ពុជា ដែលមានលក្ខណះសម្គាល់ថ្មី មានទីតាំងនៅក្នុងតំបន់អាជីវកម្ម ដែល រួមមានហាងអាហារតាមផ្លូវ អគាការិយាល័យ សាលារៀន សាកលវិទ្យាល័យ និងខុនដូជាច្រើនហូហែ។

សម្រាប់ការរចនាហាងទៀតសោត កាន់តែពិសេស ដោយរចនាក្នុងគោលបំណង Lifestyle Oasis ផ្តោតលើបរិយាកាសធម្មជាតិ និងការប្រើប្រាស់សម្ភារៈបៃតង Upcycling & Circular Living ៖- ថ្មម៉ាបចេញពីសំបកស៊ុត – ក្លាយជា countertop បែប luxurious & modern។- Plas-Coff – វត្ថុធាតុចេញពីសំបកកាហ្វេ លាយជាមួយប្លាស្ទិកដែលអាចប្រើសារឡើងវិញ។- វត្ថុធាតុបន្ថែមទឹកបៃតង – ធ្វើពីកំប៉ុងដបអំបិល PET និងសំភារៈសារឡើងវិញផ្សេងៗ។- ផ្ទះបៃតង – ផលិតពីសំបកកាហ្វេ និង gallon នំ។

សរុបសេចក្ដីមក ហាង Café Amazon Concept Store ដែលមានសាខានៅទួលគោកមួយនេះ គឺលើសពីការបម្រើកាហ្វេ ប៉ុនែ្តជាការគាំទ្រសហគមន៍មូលដ្ឋាន ដោយការរួមបញ្ចូលគ្រឿងផ្សំក្នុងតំបន់ និងការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក។ ថែមទាំងជាការផ្តល់ជូនផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន ផ្ដល់ជម្រើសភេសជ្ជៈចម្រុះ និងសម្ភារៈក្នុងហាងដែលបានកែច្នៃ អ្វីគ្រប់យ៉ាងឆ្លុះបញ្ចាំងពី "People Concept" ដែលធានាបាននូវបទពិសោធន៍ហាងកាហ្វេពិតប្រាកដ និងនិរន្តរភាព។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]