កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ថ្មីៗនេះពិភពកម្សាន្តនៅប្រទេសកូរ៉េខាងត្បូង កំពុងកក្រើកដោយសារព័ត៌មានចម្រូងចម្រាសពាក់ព័ន្ធនឹង តារាសម្ដែងលំដាប់ A របស់ប្រទេសគឺ Kim Soo Hyun ដែលយើងស្គាល់ក្នុងនាមតួអង្គ "ដូ មីនជូន" រឿង "សង្សារខ្ញុំមនុស្សភពផ្កាយ" នេះឯង។

Kim Soo Hyun 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កន្លងមក Kim Soo Hyun ត្រូវក្រុមគ្រួសារតារាសម្ដែងស្រី Kim Sae Ron ដែលទើបទទួលមរណភាពនោះ បានចោទប្រកាន់លោកថា លោកបានទាក់ទងនាងតាំងពីអាយុ១៥ឆ្នាំ ដែលចាត់ទុកជាវ័យនៅអនិតិជន ប៉ុន្តែខាង Soo Hyun បានបដិសេធនិងបានទម្លាយថា Soo Hyun ទើបតែទាក់ទងនាងពេលនាងមានវ័យ២១ឆ្នាំហើយ។ យ៉ាងណាមិញ បញ្ហានេះនៅអូសបន្លាយមិនចប់សព្វគ្រប់នោះទេ ព្រោះខាងគ្រួសារ Sae Ron បានទម្លាយរូបភាពស្និទ្ធស្នាលជាច្រើនរវាង Sae Ron និង Soo Hyun ព្រមទាំងរូបភាពមួយដែល Soo Hyun មិនស្លៀកខោ(ពាក់តែអាវ)ឈរលាងចាននៅផ្ទះរបស់ Sae Ron ហើយនៅមានការព្រមានជាច្រើនថា បើលោកមិនចេញមុខសុំទោសនិងទទួលស្គាល់កំហុសទេ ខាង Youtube Channel ឈ្មោះថា Garo Sero Research នឹងទម្លាយរូបភាពនិងវីដេអូជាច្រើនទៀត ព្រមទាំងរឿងក្ដីមួយពាក់ព័ន្ធនឹង Soo Hyun ដែលសាហាវជាងរឿងក្ដី Nth Room Case ទៅទៀត។

Kim Soo Hyun 
Kim Soo Hyun និង Kim Sae Ron 

ស្រាប់តែថ្មីៗនេះ បងប្រុសរបស់តារាចម្រៀងស្រី Sulli ដែលនាងបានធ្វើអត្តឃាតដែរនោះ បានចេញមកបង្ហោះរូបភាពខ្មៅងងឹតមួយ ហើយបានព្រមានទៅតារាប្រុស Kim Soo Hyun ថា៖

Kim Soo Hyun និង Sulli

"លោក Kim ខ្ញុំមានរឿងជាច្រើនចង់និយាយតែខ្ញុំមិនអាចនិយាយបានសោះ។ អ្នកនឹងធ្លាក់ដល់បាតពីឋានៈដ៏ខ្ពស់ ដូច្នេះអ្នកគួរតែត្រៀមខ្លួនតោងឲ្យជាប់ទៅ។"

ការបង្ហោះរបស់​​​បងប្រុស Sulli

ទោះបងប្រុស Sulli ពុំបាននិយាយចំឈ្មោះក្ដីតែគេជឿថា ការបង្ហោះនេះគឺសំដៅលើ Soo Hyun ខណៈដែលតារាប្រុសនេះធ្លាប់បានលេងរឿងភាគ "Real" ដែលមានឈុតជាច្រើន Sulli ស្លៀកពាក់ស៊ិចស៊ី និងមានឈុតថតលើគ្រែជាមួយ Kim Soo Hyun ផងដែរ៕  

Kim Soo Hyun និង Sulli ក្នុងរឿង Real

ប្រភព៖: pinkvilla

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]