នៅខេត្តសៀមរាបទឹកដីអច្ឆរិយៈ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ ដែល ជាថ្ងៃទីពីរនៃព្រឹត្តិការណ៍សមរាត្រី (ព្រះអាទិត្យរះចំកណ្ដាលកំពូល ប្រាសាទ) ទាក់ទាញអ្នកទស្សនាចំនួន៣៧ ០០៣នាក់ ។ក្នុងនោះភ្ញៀវជាតិចំនួន ៣៣ ៥០០ នាក់ និងទេសចរបរទេស ចំនួន៣ ៥០៣ នាក់។ព្រឹត្តិការណ៍សមរាត្រី នឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១ដល់ទី២៣ ខែមីនា ឆ្នាំ២០២៥ នាប្រាសាទអង្គរវត្ត។

ដោយឡែកបើតាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរាសម្រាប់ថ្ងៃទី១ នៃព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូល​ប្រាសាទអង្គរវត្ដនាព្រឹកថ្ងៃទី២១ ខែមីនា បានទាក់ទាញអ្នកទេសចរចម្រុះជាតិសាសន៍ប្រមាណជាង ២ម៉ឺននាក់ ក្នុងនេះភ្ញៀវទេសចរបរទេសជិត ៤ ០០០នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា សមរាត្រីប្រាសាទអង្គរវត្ត (Equinox Angkor) ជាបាតុភូត ព្រះអាទិត្យ រះចំកំពូលកណ្តាលនៃប្រាសាទ​អង្គរ។ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាល ប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន២ដង ជារៀង​រាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សា កើតឡើងនៅថ្ងៃទី២២ ខែកញ្ញា។

អង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏ពិសិដ្ឋ មានរចនាប័ទ្មល្អឥតខ្ចោះ បង្កប់នូវឃ្លាំងពុទ្ធិ អាថ៌កំបាំងនៃគតិបណ្ឌិតដែលមិនចេះរីកស្ងួត ក្បួនច្បាប់វិទ្យាសាស្ត្រ តារាសាស្ត្រ ទស្សនវិជ្ជាខ្មែរ និងការត្រាស់ដឹង ចាក់ធ្លុះជ្រួតជ្រាបច្បាស់អំពីជម្រៅនៃ ច្បាប់ ធម្មជាតិ និងទំនាក់ទំនងនៃដំណើរគោរចនៃប្រព័ន្ធផែនដីនិងចក្រវាឡ ដែលមាន ខ្លឹមសារនិងទស្សនៈអប់រំយ៉ាងជ្រាលជ្រៅមហិមា៕ ដោយ៖ក្រុមការងារMoINFO APP

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]