កម្សាន្ត៖ តារាចម្រៀងស្រី និងជាសេដ្ឋីនីវ័យក្មេង Selena Gomez ព្រមទាំងគូដណ្ដឹងរបស់នាង លោក Benny Blanco បានចេញមកបង្ហាញវត្តមាន ផ្សព្វផ្សាយអាល់ប៊ុមថ្មីជាមួយគ្នា ខណៈបានចូលរួមការបញ្ចាំងភាពយន្តចំពេលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។

Selena Gomez និងគូដណ្តឹងរបស់នាង ដែលជាតន្ត្រីករ លោក Benny Blanco បានដើរក្នុងកម្មវិធី The Tonight Show កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីផ្សព្វផ្សាយអាល់ប៊ុមរបស់ពួកគេ «I Said I Love You First» ។ តារាចម្រៀង និងជាមហាសេដ្ឋីវ័យ ៣១ ឆ្នាំរូបនេះ បានតុបតែងខ្លួនស្លៀករ៉ូបពណ៌ខ្មៅដ៏ទាក់ទាញ ខណៈ លោក Benny ក៏បានស្លៀកស្ទីលបែបយុវវ័យធម្មតា។

យ៉ាងណាមិញ អាល់ប៊ុមនេះ បានប្រាប់ពីដំណើរស្នេហារបស់ Selena និង Benny ដែលចេញនៅថ្ងៃទី ២១ ខែមីនា កន្លងទៅនេះ។ គួររំឮកផងដែរ តារាទាំងពីររូប បានបង្ហាញទំនាក់ទំនងស្នេហាមួយរយៈ និងបានបង្ហាញពីសំណើររៀបការដែល លោក Benny បានសុំនាងរៀបការ កាលពីចុងឆ្នាំមុននេះ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]