កម្សាន្ត៖ កំពូលតារាបាល់ទាត់ លោក Cristiano Ronaldo បាននិយាយ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ថា អាពាហ៍ពិពាហ៍ជាមួយមិត្តស្រី យូរឆ្នាំរបស់ខ្លួន Georgina Rodriguez ពិតជានឹងកើតឡើង ប៉ុន្តែ រូបលោកចង់រង់ចាំពេលវេលាដ៏ល្អឥតខ្ចោះ ។

កីឡាករបាល់ទាត់ លោក Ronaldo និង គូស្នេហ៍ Georgina បានរួមរស់ជាមួយគ្នា តាំងពីឆ្នាំ ២០១៦ ដោយមានគ្រួសាររីករាយ ព្រមទាំង ជោគជ័យក្នុងអាជីព និងជីវិតមានស្ថេរភាព។ គូស្នេហ៍មួយគូនេះ មានពាក្យចចាមអារ៉ាមថា បានភ្ជាប់ពាក្យដោយសម្ងាត់ ហើយរូបលោក ថែមទាំងបាន ហៅ Georgina ថាជា ប្រពន្ធរបស់ខ្លួន ទៀតផង ប៉ុន្តែអ្នកទាំងពីរបានបដិសេធពីរឿងភ្ជាប់ពាក្យនេះ។

នៅក្នុងបទសម្ភាសន៍មួយ កាលពីសប្តាហ៍មុន ជាមួយ Marca កំពូលតារាព័រទុយហ្គាល់ បានបញ្ជាក់ថា ពិធីមង្គលការ ពិតជានឹងរៀបចំឡើង។ រូបលោក បានជឿថា ការរៀបការមិនមែនគ្រាន់តែជាទម្រង់ការប៉ុណ្ណោះទេ។ កីឡាកររូបនេះ ចង់រង់ចាំពេលវេលាដ៏ល្អឥតខ្ចោះ ផងដែរ។
យោងតាម Ronaldo ពេលវេលាដ៏ពិសេសនេះ នឹងកើតឡើងដោយធម្មជាតិ មិនថាក្នុងមួយឆ្នាំ ៦ខែ ឬសូម្បីតែមួយខែក៏ដោយ។ រូបលោកបានសង្កត់ធ្ងន់ថា លោកនឹងរៀបការ ១០០០% ប៉ុន្តែនៅពេលដែល មានអារម្មណ៍ត្រឹមត្រូវ ។ កាសែត Marca បាននិយាយថា ចម្លើយរបស់កំពូលតារាបាល់ទាត់រូបនេះ បានធ្វើឱ្យមនុស្សជាច្រើន កាន់តែចង់ដឹងចង់ឃើញ។

យ៉ាងណាមិញ បច្ចុប្បន្ននេះ ទាំង Ronaldo និង Georgina កំពុងផ្តោតលើអាជីព កូនៗ និងផែនការអនាគតរបស់ពួកគេ។ Marca បានអត្ថាធិប្បាយថា សម្រាប់គូស្នេហ៍មួយគូនេះ ការរៀបការមិនមែនជាការរំពឹងទុកជាសាធារណៈទេ ប៉ុន្តែជាព្រឹត្តិការណ៍ផ្ទាល់ខ្លួន ដែលពួកគេចង់សម្រេចតាមវិធីរៀងៗខ្លួន។ កាសែតអេស្ប៉ាញនេះ ជឿជាក់ថា នៅពេលដែលពេលវេលាមួយនេះមកដល់ វានឹងក្លាយជាការប្រារព្ធពិធីដ៏អស្ចារ្យ ដែលសក្តិសមជាវីរបុរសដ៏អស្ចារ្យបំផុតមួយ របស់កីឡាបាល់ទាត់៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]