រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ នៃព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បានទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិបានចំនួនប្រមាណ ៨០ ៤៦០នាក់ ខណៈសម្រាប់ថ្ងៃទី២៣នេះ មានចំនួនជាង ២មុឺននាក់។

តាមផេកផ្លូវការរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរទាំងជាង ៨មុឺននាក់នេះ មានភ្ញៀវបរទេសចំនួន ៩ ២៣៣នាក់ និងភ្ញៀវជាតិចំនួន ៧១ ២២០នាក់ ដែលចំនួននេះគឺមានការកើនឡើងជាងឆ្នាំ២០២៤។ ជាមួយនឹងព្រឹត្តិការណ៍សម្រាប់ថ្ងៃទី២៣ ដែលជាថ្ងៃចុងក្រោយនេះដែរ ភ្ញៀវទេសចរកាន់តែបង្ហាញភាពភ្ញាក់ផ្អើល ចំពោះការបានឃើញព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្តតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន២ដង ជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សា កើតឡើងនៅថ្ងៃទី២២ ខែកញ្ញា៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]