នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ មាសនៅក្នុងទីផ្សារខ្មែរមានតម្លៃ៣៦៦ដុល្លារក្នុងមួយជី។
សូមរំលឹក កាលពីដើមខែមករាឆ្នាំ២០២៥ មាសមួយជីមានតម្លៃ៣១៨ដុល្លារ ពោលគឺតម្លៃកើនឡើងប្រមាណ១៥ភាគរយ បើធៀបនឹងតម្លៃគិតត្រឹមតែដើមសប្តាហ៍ទី៤នៃខែមីនានេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកជំនាញទីផ្សារមាសបានលើកឡើងថា នៅឆ្នាំ២០២៥នេះ ហាងឆេងមាសបានហក់ឡើងឈានដល់កម្រិតបំបែកកំណត់ត្រាជាបន្តបន្ទាប់រហូតដល់ទៅ១៤ដង។
តម្លៃមាសកាលពីសប្តាហ៍មុនបានស្ទុះឡើង បន្ទាប់ពីរងឥទ្ធពលពីសង្រ្គាម ខណ:អ៊ីស្រាអែលបានវាយប្រហារទ្រង់ទ្រាយធំទៅលើពួកហាម៉ាស់ បណ្តាលអោយមានមនុស្ស ស្លាប់ប្រមាណ៤០០នាក់ ទន្ទឹមនឹងអាមេរិកបានចេញប្រតិបត្តិការវាយប្រហារដែនអាកាសទៅលើក្រុម Houthi នៅយេមែន ហើយបានសម្លាប់មនុស្សយ៉ាងតិច៥៣នាក់ ដែលជាការវាយប្រហារធំបំផុតរបស់ យោធាអាមេរិកនៅតំបន់មជ្ឈឹមបូព៌ា ចាប់តាំងពីលោកប្រធានាធិបតីអាមេរិកលោកត្រាំ ចូលកាន់តំណែងនៅខែមករាឆ្នាំ២០២៥។
ព្រឹត្តិការណ៍ទាំង២នេះ បានធ្វើអោយឈ្មួញសម្រុកទៅទិញមាសទុក ដែលធ្វើអោយហាងឆេងមាសបានឡើងថ្លៃ។
យោងតាមសារព័ត៌មានបរទេសបានអោយដឹងថា តម្លៃមាសបានហក់ឡើងដំបូងកាលពីឆ្នាំ២០២៤ គឺដោយសារការធ្លាក់ចុះតម្លៃប្រាក់ដុល្លារអាមេរិក គួបផ្សំជាមួយកំណើនតម្រូវការទិញមាសធ្វើ ជាទុនបម្រុងរបស់រដ្ឋាភិបាលចិន។
អ្នកជំនាញទីផ្សារមាសបានលើកឡើងថា មិនមានសញ្ញាដែលថា មាសនឹងធ្លាក់ចុះវិញនោះទេ ទៅថ្ងៃអនាគត ខណ:ក្នុងរយ:ពេលពេញមួយឆ្នាំ២០២៤ តម្លៃមាសបានកើនឡើង ប្រមាណ៣០ភាគរយ៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]