កម្សាន្ត៖ Mandy ដែលត្រូវបានគេស្គាល់ថា ជាភរិយារបស់ពាណិជ្ជករ លោក Wang Xiaofei ត្រូវបានគេសរសើរថា មានភាពស្និទ្ធស្នាល និងគិតគូរជាមួយកូនៗរបស់ស្វាមី។

នៅថ្ងៃទី ២៣ ខែមីនា កន្លងទៅនេះ លោក Wang Xiaofei ដែលជាអតីតស្វាមី តារាសម្ដែង Barbie Hsu និងភរិយា Mandy Xiaomei ព្រមទាំងកូនពីរនាក់ បានបង្ហាញខ្លួននៅលើផ្លូវ Temple ក្នុងទីក្រុងហុងកុង។ ប្ដីប្រពន្ធអ្នកជំនួញមួយគូនេះ បានទិញម្ហូបអាហារឲ្យកូនៗ រួចដើរលេងកម្សាន្ត។ ពេញមួយល្ងាច Mandy បានកាន់ដៃកូនៗរបស់ស្វាមីជាច្រើនដង ហើយជជែកគ្នាយ៉ាងសប្បាយរីករាយ។

ថ្មីៗនេះ Mandy ដែលជា ភរិយារបស់ Wang Xiaofei តែងតែធ្វើការ Live និងបានចែករំលែករូបថតប្រចាំថ្ងៃរបស់គ្រួសារអ្នកទាំង ៤ ទៅកាន់ទស្សនិកជន។ ក្នុងវីដេអូ នាងបានធ្វើម្ហូប ដើរជាមួយក្មេងៗ និងជជែកលេងកម្សាន្ត។ យ៉ាងណាមិញ អាកប្បកិរិយារបស់ Mandy បានជួយឱ្យនាង ទទួលបានការសរសើរ យ៉ាងច្រើនពីទស្សនិកជន។
មតិនៅលើ Weibo បានអធិប្បាយថា Wang Xiaofei និង Mandy បានបណ្តើរអ្វីៗគ្រប់យ៉ាង ឲ្យត្រឡប់ទៅគន្លងស្ថិរភាព បន្ទាប់ពីឧប្បត្តិហេតុនៃការស្លា.ប់របស់ Barbie Hsu។

យោងតាម Sinchew កូនទាំងពីររបស់ Wang Xiaofei ពេលនេះកំពុងរស់នៅជាមួយឪពុក និងម្តាយចុង របស់ពួកគេ នៅក្នុងផ្ទះដ៏ប្រណិតមួយ នៅក្នុងស្រុក Xinyi កោះតៃវ៉ាន់។ បច្ចុប្បន្នលិខិតឆ្លងដែនរបស់កូនទាំង២ ត្រូវប្រគល់ឱ្យឪពុក ។ ដោយសារតែការងារដ៏មមាញឹក លោក Wang Xiaofei បានប្រគល់ឱ្យមេដោះ មើលថែទាំជីវិតប្រចាំថ្ងៃរបស់កូនៗទាំងពីរ នៅពេលណាដែលលោកមិនបាននៅផ្ទះ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]