ថៃ៖ នៅតែជាប្រធានបទដ៏ក្ដៅគគុក ពី តារាស្រី Due Arisara ក្រោយលេចឮពីការខ្ចីទ្រព្យសម្បត្តិជាង ៦០លាន រហូតក្លាយជាបញ្ហាដែលត្រូវស្វែងរក និងទាមទារមកវិញ។ ថ្មីៗ​នេះ ទ្រព្យ​សម្បត្តិ​ស្ទើរ​តែ​ទាំង​អស់​បាន​ទៅដល់ម្ចាស់ដើមវិញហើយ តែយ៉ាងណា Due បានទទួលយកបំណុល និងខិតខំស្វែងរកប្រាក់ ដើម្បីសង បន្ទាប់ពីនេះ។

Due Arisara
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីមានរឿងហេតុនេះបែបនេះ កើតឡើង តារាស្រី Due Arisara ក៏បានបង្ហោះអំពីរឿងរ៉ាវ ពាក់ព័ន្ធនឹងបញ្ហានេះ ដោយបានលើកឡើងថា៖

«Due នឹងដោះស្រាយខ្លួនឯង។ សម្រាប់រឿងខុសឆ្គង Due នឹងទទួលខុសត្រូវ និងដោះស្រាយគ្រប់យ៉ាងតាមដែលអាចធ្វើបាន។ ប៉ុន្តែចំពោះរឿងមិនពិត សូមអាណិត Due និងសូមប្រើការប្រុងប្រយ័ត្នជាមួយរឿងជាច្រើនដែលចេញមក។ ទុកឱកាសឱ្យខ្ញុំផង សូមបើកចិត្តទូលាយ ហើយមើល ដោយហេតុផលពិតៗ។ អរគុណអ្នកអានទាំងអស់គ្នា អរគុណបងប្អូនដែលបានផ្ដល់ឱកាស និងអរគុណដល់បងប្អូនទាំងអស់ដែលបានផ្ញើរសារលើកទឹកចិត្តដល់ Due។ ជាចុងក្រោយ Due សូមអភ័យទោសម្តងទៀត ដែលជាគំរូមិនល្អ ដែលខ្ញុំធ្វើខុស ធ្វើឲ្យអ្នកទាំងអស់គ្នាខកចិត្ត។ Due នឹងធ្វើឲ្យល្អ ផ្លាស់ប្តូរ និងដោះស្រាយវា។ Due សុំទោសដោយស្មោះ»

Due Arisara

ហើយថ្មីៗនេះ នៅលើ IG Story របស់តារាស្រីរូបនេះ ក៏បានបង្ហោះសារប្រកាសលក់ទំនិញម៉ាកល្បីៗ ដែលមានដូចជា ស្បែកជើង​ ​និង​ក្រវិល​ ផងដែរ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Due Arisara
Due Arisara
Due Arisara
Due Arisara
Due Arisara
Due Arisara
Due Arisara
Due Arisara
Due Arisara
Due Arisara
Due Arisara និង​ ស្វាមី
Due Arisara និង​ ស្វាមី
Due Arisara និង​ ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]