កម្សាន្ត៖ តារាម៉ូដែលស្រី Vittoria Ceretti ដែលត្រូវបានគេស្គាល់ថា ជាគូស្នេហ៍របស់ តារាសម្ដែងប្រុស លោក Leonardo DiCaprio បាននិយាយថា នាងមិនប្រច័ណ្ឌទេ នៅពេលដែលនាងមានទំនាក់ទំនងស្នេហាជាមួយ តារាប្រុសរូបនេះ ដែលជាបុរសដែលគួរឲ្យចង់បានបំផុតម្នាក់ នៅលើភពផែនដី។

Leonardo DiCaprio 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាម៉ូដែល Vittoria Ceretti និយាយ​ថា ​ស្នេហា​របស់​នាង​និង​ Leonardo មាន​ចំពោះ​គ្នា​ខ្លាំង​ ដោយមិន​ខ្វល់​ពី​អ្វី​ទាំងអស់។ នាង​បាន​ចែករំលែក​ក្នុង​ទស្សនាវដ្ដី Vogue របស់​បារាំង​ដែលបាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ​២៤ ខែ​មីនា​ ថា «ព្រោះ​សេចក្ដី​ស្រឡាញ់​ ការពារ​ និង​ផ្ដល់​ទំនុក​ចិត្ត»។

តារាម៉ូដែលស្រីរូបនេះ ​បាន​រៀបរាប់​ ពី​លើក​ដំបូង​ដែល​នាង​បាន​ជួប​តារា​ហូលីវូដ លោក Leonardo ​ក្នុង​ទីក្រុង Milan។ យ៉ាង​ណា​មិញ នាង​មិន​បាន​បង្ហើប​ឱ្យ​ដឹង​បន្ថែម​ពី​ស្នេហា​បច្ចុប្បន្ន​របស់​នាង​ឡើយ។ Vittoria ក៏ជាអ្នកគាំទ្ររបស់ Leonardo និងខ្សែភាពយន្ត Titanic ផងដែរ បើទោះបីជា ខ្សែភាពយន្តនេះចេញមុនពេលនាងកើតក៏ដោយ។

Vittoria Ceretti

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងបទសម្ភាសន៍ តារាម៉ូដែលស្រីរូបនេះ ក៏បាននិយាយដោយត្រង់ថា នាងមិនចូលចិត្ត ដែលត្រូវបានគេហៅថា «មិត្តស្រីរបស់ Leonardo DiCaprio» នោះទេ។ Vittoria ពន្យល់ថា «នៅពេលដែលអ្នកណាត់ជួបជាមួយនរណាម្នាក់ដែលល្បីជាងអ្នក អ្នកនឹងក្លាយជា មិត្តស្រីរបស់គាត់ ឬ មិត្តប្រុសរបស់គាត់ ដែលនេះហើយ អាចធ្វើឱ្យមានអារម្មណ៍មិនស្រួល»។

Leonardo DiCaprio និង គូស្នេហ៍ Vittoria Ceretti

តារាសម្ដែង លោក Leonardo និងតារាម៉ូដែលស្រី Vittoria Ceretti បានបង្ហាញទំនាក់ទំនងរបស់ពួកគេ ជាសាធារណៈ​នៅក្នុងខែសីហា ឆ្នាំ ២០២៣ បន្ទាប់ពី មានពាក្យចចាមអារ៉ាមជាច្រើន ខែនៃទំនាក់ទំនងស្នេហា របស់ពួកគេ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Leonardo DiCaprio 
Leonardo DiCaprio 
Leonardo DiCaprio 
Leonardo DiCaprio 
Leonardo DiCaprio និង គូស្នេហ៍ Vittoria Ceretti
Leonardo DiCaprio និង គូស្នេហ៍ Vittoria Ceretti

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]