កម្សាន្ត៖ តារាចម្រៀងស្រី វ័យ ៥៥ ឆ្នាំ Mariah Carey ត្រូវបានគេឃើញ កាន់ដៃគ្នាជាមួយតន្ត្រីករ វ័យ ៣៩ ឆ្នាំ Anderson .Paak ក្នុងអំឡុងពេលណាត់ជួបគ្នា នៅហាងកាហ្វេ នៅ West Hollywood កាលពីយប់ថ្ងៃអាទិត្យ កន្លងទៅនេះ។

Mariah Carey
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាប្រុសស្រីទាំងពីរ មើលទៅមានរស្មី និងពោរពេញដោយក្ដីស្រលាញ់ នៅពេលដែលពួកគេ ចាកចេញពីហាងកាហ្វេមួយកន្លែង កាលពីថ្ងៃទី ២៣ ខែមីនា។ Mariah បានលេងសក់រួញអង្កាញ់យ៉ាងវ័យក្មេងរបស់នាង ហើយមើលទៅស្រស់ស្អាត ជាមួយនឹងអាវធំពណ៌ខ្មៅរលោង សំពត់មីនី និងស្បែកជើងកវែង។ ទន្ទឹមនឹងនេះដែរ លោក Anderson .Paak បានតុបតែងខ្លួន ដោយស្លៀកពាក់បែបស្រួលខ្លួន ជាមួយនឹងអាវ និងខោខូវប៊យ។

Mariah Carey និង Anderson .Paak 

Mariah Carey និង​ តារាប្រុសរូបនេះ ត្រូវ​បាន​គេ​សង្ស័យ​ថា​ មាន​ទំនាក់​ទំនង​ស្នេហា​នឹងគ្នា ព្រោះ​ពួក​គេ​តែង​តែ​បង្ហាញ​ខ្លួន​ជាមួយ​គ្នា។ ក្នុងកម្មវិធី iHeartRadio Awards នៅទីក្រុង Los Angeles កាលពីសប្តាហ៍មុន Anderson .Paak បានអមដំណើរជាមួយ Mariah និងកូនភ្លោះរបស់នាង។ រូបលោក ក៏បានកាន់ដៃនាង និងជួយនាងឡើងលើឆាក ដើម្បីទទួលពានរង្វាន់ Icon ។

អ្នកទាំងពីរ ត្រូវបានគេឃើញជាលើកដំបូងជាមួយគ្នា ក្នុងអំឡុងពេលបុណ្យណូអែលឆ្នាំ ២០២៤ នៅ Aspen, Colorado ។ Mariah និង Anderson បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលពួកគេកាន់ដៃគ្នា ហើយចាកចេញពីភោជនីយដ្ឋានមួយនៅក្នុងទីក្រុង។ ពេល​នោះ ក៏​មាន​ប្រភព​ខ្លះ​ បាន​និយាយ​ថា ​អ្នក​ទាំង​ពីរ​គ្រាន់​តែ​ជា​មិត្ត​ស្និទ្ធស្នាល​នឹង​គ្នា​ ព្រោះ​ពួក​គេ​សហការ​ថត​រឿង​ កាល​ពី​ឆ្នាំ​មុន ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Mariah Carey និង Anderson .Paak 
Mariah Carey
Mariah Carey
Mariah Carey
Mariah Carey
Mariah Carey
Mariah Carey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]